Google បញ្ចេញការធ្វើបច្ចុប្បន្នភាពលើកម្មវិធី Google Map ស្ងាត់ៗ សម្រាប់អ្នកប្រើប្រាស់
Google កំពុងតែធ្វើការនាំយកសមត្ថភាពថ្មីដល់កម្មវិធីGoogle Mapដោយនាំយកព័ត៌មានលំអិតអំពីទិដ្ឋភាពផ្លូវថ្នល់ច្បាស់លា់និងជាក់លាក់។

Written by Heaur

01/18/2021

Google Maps គឺជាកម្មវិធីរុករកលេខមួយរបស់ពិភពលោកហើយក្រុមហ៊ុនស្រាវជ្រាវយក្សGoogle កំពុងតេធ្វើការនាំយកសមត្ថភាពថ្មីដល់អ្នកប្រើប្រាស់នៅកម្មវិធីនេះ។ កាលពីឆ្នាំមុនក្រុមហ៊ុនបានប្រកាសព័ត៌មានលំអិតអំពីទិដ្ឋភាពផ្លូវថ្នល់ (street-level details) ដែលនឹងផ្តល់ឱ្យយើងនូវព័ត៌មានបន្ថែមពីទីតាំងជាក់លាក់មួយ ហើយឥឡូវនេះវាមើលទៅដូចជាតំបន់ចំនួនបួន (four regions out) ដែលកំពុងទទួលបានការធ្វើបច្ចុប្បន្នភាពនេះ។

ជាដំបូង អ្វីដែលកាន់តែពិសេសនោះគឺទីក្រុងឡុងដ៍ ទីក្រុងញូវយ៉ក សាន់ហ្វ្រាន់ស៊ីស្កូនិងតូក្យូកំពុងត្រូវបានធ្វើបច្ចុប្បន្នភាពជាមួយនឹងព័ត៌មានលំអិតថ្មីៗជាច្រើននៅលើផែនទីហ្គូហ្គោលដែលរួមបញ្ចូលទាំងទទឹងផ្លូវ ផ្លូវថ្មើរជើង ជណ្តើរ និងផ្លូវបំបែកបានយ៉ាងត្រឹមត្រូវ។មិនចាំបាច់និយាយទៀតទេ ឆាប់ៗនេះGoogle នឹងនាំយកនូវការធ្វើបច្ចុប្បន្នភាពដូចគ្នាទៅនឹងតំបន់ជាច្រើនទៀតនៅទូទាំងពិភពលោក ព្រោះថាការដាក់ចេញនេះកំពុងដំណើរការជាបណ្តើរៗហើយ។ ចំនួនការងារដែលត្រូវការដើម្បីផ្តល់ព័ត៌មានលំអិតត្រឹមត្រូវគឺពិតជាធំធេង។ ដូច្នេះវាអាចចំណាយពេលមួយរយៈដើម្បីប្រមូលពត៌មានលំម្អិតតាមទីក្រុងតូចៗជំុវិញពិភពលោក។

ក្នុងពេលជាមួយនេះដែរ, ក្រុមហ៊ុមGoogle ក៏កំពុងធ្វើការលើការនាំយករបៀបបើកបរ (driving mode) ដាក់នៅលើកម្មវិធីGoogle Maps ផងដែរ។  បច្ចុប្បន្នមុខងារនេះកំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បងសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ដោយក្រុមហ៊ុនរំពឹងថានឹងចេញផ្សាយ បន្ទាប់ពីការកែលម្អបន្ថែម។

Source: www.autoevolution.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …