Google នឹងបន្ថែមនូវមុខងារ “Updates for you” សម្រាប់អ្នកនិយមប្រើប្រាស់Google Assistant
Google Assistantគឺជាកម្មវិធីមួយដែលមានប្រព័ន្ធដំណើរការដ៏ល្អបំផុត ដោយប្រៀបបានទៅនឹងជំនួយការឌីជីថលផ្ទាល់ខ្លួនរបស់យើង។

Written by Heaur

12/25/2020

Google Assistantគឺជាកម្មវិធីមួយដែលមានប្រព័ន្ធដំណើរការដ៏ល្អបំផុត ដោយប្រៀបបានទៅនឹងជំនួយការឌីជីថលផ្ទាល់ខ្លួនរបស់យើង។ មិនដូចទៅនឹងកម្មវិធីSiriរបស់ក្រុមហ៊ុន Apple​, ដែលជាធម្មតាវានឹងអោយយើងចូលទៅអ៊ីនធឺណិតដើម្បីទទួលបានចម្លើយទំាំងនោះ ខណៈGoogle អាចឆ្លើយសំណួរបានជាច្រើនដោយខ្លួនឯង។ ប្រសិនបើអ្នកមានសំណួរអំពីទូរស័ព្ទ iPhone, iPad ឬឧបករណ៍Appleមួយចំនួនផ្សេងទៀត, Google Assistant នឹងចម្លើយបានរហ័សនិងត្រឹមត្រូវជាងកម្មវិធីSiri ទៅទៀត ។

យោងតាមAndroidPolice,  អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android មួយចំនួនកំពុងរាយការណ៍ថាការធ្វើបច្ចុប្បន្នភាពនៅលើ Google Assistant អាចអោយគេផ្លាស់ប្តូររូបតំណាងរូបថត ព្រមទំាំងនាំយើងឱ្យបើកpage​ មួយដែលមានឈ្មោះថា “Updates for you” ។ នៅលើPageនោះ វានឹងផ្តល់ឱ្យយើងនូវការណែនាំអំពីរបៀបប្រើ Google Assistant ហើយនឹងបង្ហាញយើងពីរបៀបកំណត់ពេលវេលា, របៀបប្រើspeakerphoneសម្រាប់ហៅចេញ(call), របៀប្រើប្រាស Google Maps និងមានកម្មវិធីជាច្រើនផ្សេងទផៀត។ ម្យា៉ងទៀត នៅលើនេះ យើងអាចធ្វើការកំណត់ទៅតាមអ្វីដែលយើងចង់បាន និងរួចអោយកម្មវិធី Google Assistant ប្រាប់ ឬរំលឹកយើងតាមងអ្វីដែលយើងបានកំណត់។

គួរំលឹកជូនថា ប៉ុន្មានឆ្នាំចុងក្រោយនេះ  Google Assistant បានក្លាយជាជំនួយការមួយរបស់អ្នកប្រើប្រាស់ ដោយវាត្រូវបានក្រុមហ៊ុនGoogle អាបដេត ហេតុនេះវាមានសមត្ថភាពឆ្លើយសំណួរលំបាកៗ កំណតការវិភាគ សកម្មភាព និងបំពេញតួនាទីជាច្រើនដែលជួយសម្រួលដល់ជីវិតភាពប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់បានយ៉ាងច្រើន បើធៀបនឹងឧបករណ៍ផ្សេងទៀត។

Source: www.androidpolice.com

CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …