មុខងារ Dark Mode ជាមុខងារមួយដែលទទួលបានការពេញនិយមបំផុតនៅប៉ុន្មានឆ្នាំកន្លងមកនេះ ហើយមុខងារនេះកំពុងត្រៀមចូលខ្លួនចូលមកកម្មវិធីរបស់ Google ផងដែរ ដោយក្រុមហ៊ុនកំពុងសាកល្បងមុខងារនេះនៅលើកុំព្យូទ័រលើតុ។ ម្យ៉ាងទៀត មុខងារនេះត្រូវបានបញ្ជាក់ថា វានឹងមិនធ្វើអោយប៉ះពាល់គេហទំព័រដើមនោះទេ។បន្ថែមពីនេះ នៅពេលដែលយើងធ្វើការប្រើប្រាស់មុខងារ Dark Mode នេះ នោះយើងនឹងអាចមើលឃើញពីការប្តូរពណ៌នៅផ្នែកខាងក្រោយ(Background) ពីពណ៌សទៅជាពណ៌ខ្មៅ ខណៈដែល Google logo ប្រែជាពណ៌សវិញ ហើយប៊ូតុងទំាងអស់ក៏នឹងត្រូវបានផ្លាស់ប្តូរទៅជាពណ៌ខៀវផងដែរ។

យ៉ាងណាមិញ បច្ចុប្បន្នមុខងាDark Mode ដែលក្រុមហ៊ុន Google កំពុងតែតំឡើងនេះ នៅមិនទាន់ដាក់អោយប្រើប្រាស់ជាផ្លូវការនូវឡើយទេ។ តែកន្លងមកនេះ គេឃើញប្រព័ន្ធប្រតិបត្តិការ macOS របស់ក្រុមហ៊ុន Apple និង Windows 10 របស់ក្រុមហ៊ុន Microsoft អាចអោយមុខងារថ្មីនេះដំណើរការអស់មួយរយៈរួចមកហើយ។ ខណៈដែលកម្មវិធី Chrome របស់ក្រុមហ៊ុន Google ក៏បានគាំទ្ររមុខងារ Dark Mode នេះនៅលើគេហទំព័រមួយចំនួនរួចមកហើយ។

បច្ចុប្បន្នក្រុមហ៊ុនកំពុងស្ថិតក្នុងដំណាក់កាលសាកល្បង A / B ។ ចំពោះកន្លែងស្វែងរក (Research Area) នឹងត្រូវបានហ៊ំុមព័ទ្ធដោយបន្ទាត់ពណ៌ប្រផេះ។ ប៊ូតុងផ្សេងៗទៀតនៅលើអេក្រង់នៅតែមានពណ៌ខៀវ ហើយតួរអក្សរនឹងមានពណ៌ប្រផេះជំនួសអោយពណ៌ខ្មៅវិញ។ គួរំលឹងជូនថា ក្រុមហ៊ុន Google មានគេហទំព័រជាច្រើនដែលបានដំណើរនៅកុំព្យូទ័រលើតុ។ គេហទំព័រខ្លះបានអាចអោយគេប្រើប្រាស់មុខងារ Dark Mode នេះរួចមកហើយ រួមមាន YouTube, YouTube TV, YouTube Music and Google Keep។
Source: www.somagnews.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia