ក្រុមហ៊ុនបច្ចេកវិទ្យាហ្គូហ្គោលបានបង្ហាញនូវចេតនាចង់ធ្វើអោយផ្ទាំងអេក្រង់iPhone 13 មើលទៅដូចជាទូរស័ព្ទAndroid។​ ក្រុមហ៊ុនGoogle កំពុងព្យាយាមបញ្ចុះបញ្ចូលអ្នកប្រើប្រាស់ iPhone 13 ថ្មី អោយផ្លាស់ប្តូរអេក្រង់ដើមiPhone13របស់ពួកគេឱ្យមើលទៅដូចជា Android ។ ខ្លឹមសារនេះមានគោលបំណងជំនួសកម្មវិធី iOS លំនាំដើមរបស់ Apple មួយចំនួននៅលើ iPhone ដូចជាPhotos, Safari, Calendar, Reminders, and even Phone។

អ្នកគ្រប់គ្រងGoogleអញ្ជើញអ្នកប្រើiPhoneឱ្យជំនួសកម្មវិធីទាំងនេះ មកជាកម្មវិធីGoogleវិញ រួមមានដូចជាGoogle ‌Photos‌, Google Chrome, Google Calendar, Google Tasks, and Google Voice Googleបានបញ្ជាក់ថាប្រសិនបើGoogle widgets​ មានលក្ខណៈស្រដៀង និងសមនៅលើអេក្រង់iPhone​ អ្នកប្រើប្រាស់អាចនឹងងាកមកប្រើប្រាស់Google widgetsជំនួសវិញ។

យោងតាមblog post អ្នកប្រើប្រាស់ក៏អាចប្រើ “Smart Stacks” ដើម្បីដាក់Google ‌widgets‌បានដែរ។ ទីបំផុតGoogle បង្ហាញថាGoogle Chrome គឺជាកម្មវិធីBrowser ដែលអាចដាក់ជាDefault ​សម្រាប់ទូរស័ព្ទ iPhone ១៣ ជំនួសឱ្យSafari​បានផងដែរ។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports