Google’s Area ដែលជាកម្មវិធីបង្កើតឡើងសម្រាប់គម្រោងពិសោធន៍របស់ក្រុមហ៊ុនGoogle,​ ខណៈដែលក្រុមការងារនៃគម្រោងនេះ​ បានបញ្ចេញកម្មវិធីថ្មីមួយនៅថ្ងៃនេះដែលគេហៅជាកម្មវិធីStack។ កម្មវិធីStackនេះ គឹប្រើប្រាស់បច្ចេកវិទ្យា ដែលផ្អែកលើឧបករណ៍សហគ្រាសDocAI (DocAI enterprise tool )សម្រាប់ស្រាវជ្រាវ និងការវិភាគឯកសារ។ លទ្ធផលចុងក្រោយគឺ កម្មវិធីស្កេនឯកសារអ្នកប្រើប្រាស់សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ដែលហ្គូហ្គោលនិយាយថា កម្មវិធីStack នេះបានផ្លលនូវលក្ខណៈប្រសើរឡើងយ៉ាងខ្លាំងដល់ម៉ាស៊ីនស្កេនចល័ត(average mobile scanner)របស់អ្នកប្រើ ដោយវាអាចចំណាត់ថ្នាក់ឯកសារដោយស្វ័យប្រវត្តិ តាមរយៈការស្កេនតួអក្សរ និងចំណងជើងផងដែរ។

បន្ថែមពីនេះ កម្មវិធីនេះក៏អាចប្រើប្រាស់សម្រាប់ស្កេនវិក័យប័ត្រ និងឯកសារសំខាន់ៗផ្សេងទៀត។ ដូច្នេះអ្នកប្រើមិនចាំបាច់បារម្ភពីផ្នែកសុវត្ថិភាពទេ ដោយគេអាចការពារឯកសាររទំាំងនោះ តាមរយៈការស្កេនស្នាមម្រាម ឬស្កេនផ្ទៃមុន ដើម្បីដោះសោកម្មវិធីជាមុនសិន។

កម្មវិធីStack នេះ គឺប្រៀបបានដូចជាម៉ាសីុនស្កេនឯកសារដ៏ធំ ដោយវាមានសមត្ថភាព ស្វែងយល់ វិភាគអត្ថបទនិងស្គាល់ពីលក្ខណៈរូបភាព។ ដូច្នេះ វាពិតជាមានប្រយោជន័សម្រាប់ការជួយសម្រួលដល់ការរៀបចំក្រដាស ឬឯកសារផ្សេងៗតាមរយៈបច្ចេកវិទ្យានេះ។

Source: www.theverge.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube