ពិព័រណ៍សិល្បៈនិងវប្បធម៌របស់Google អនុញ្ញាតឱ្យគេស្វែងយល់ពីប្រវត្តិតន្ត្រីអេឡិចត្រូនិច
ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ចំពោះតន្ត្រីអេឡិចត្រូនិច អ្នកទំាំងអស់គ្នាអាចចូលទៅទស្សនាពិព័រណ៍សិល្បៈនិងវប្បធម៌ចុងក្រោយរបស់Google។ អ្នកផលិត សម្លេងនិងបច្ចេកវិទ្យា និងម៉ាសីុនដែលមានលក្ខណៈជាប្រវត្តិសាស្រ្ត ត្រូវបានក្រុមហ៊ុនដាក់បង្ហាញពីប្រវត្តិនៃការកកើតនៃតន្ត្រីអេឡិចត្រូនិច ដែលមានវត្តមានរហូតដល់សព្វថ្ងៃនេះ។ Google បានទទួលជំនួយសម្រាប់គម្រោងនេះ ពីស្ថាប័នអន្តរជាតិជាង ៥០ ក្រុមហ៊ុន កំណត់ត្រាផ្លា និងអ្នកជំនាញខាងឧស្សាហកម្ម រួមទាំងMoogseum។ អ្នកនឹងអាចឃើញផ្នែកខ្លះ ដែលត្រូវបានសរសេរជាលាយលក្ខណ៍អក្សរនៅលើសិល្បករដូចជាលោកBurial និងការអភិវឌ្ឍបន្ថែមដែលមាននៅក្នុងរូបថតនិងវីដេអូយូធ្យូប។ អ្នកប្រើប្រាស់ក៏អាចប្រើGoogle Street View ដើម្បីស្វែងរកទីតាំងនៃក្លឹបណាដែលបានបិទទ្វារយូរមកហើយ​ ប៉ុន្តែវាមានលក្ខណៈដូចទៅមនុស្សប្លាស្ទិច មានន័យថាវាជាកន្លែងដែលគេបានបោះបង់ចោល ឬទុកចោលអស់ជាច្រើនឆ្នាំ ដែលរំព័ទ្ធដោយបា្លស្ទិចជាដើម។ មួយទៀត គេអាចស្វែងយល់ពីតួនាទីរបស់សិល្បករនិងតន្រ្តីករស្បែកខ្មៅ​ ដែលបានដើរតួក្នុងការជំរុញអោយមានតន្ត្រីអេឡិចត្រូនិចផងដែរ។ ចំណុចលេចធ្លោនៃការតាំងពិព័រណ៍នេះ គឺជាម៉ូឌុលសំយោគ AR (AR synth module)ដែលអនុញ្ញាតឱ្យអ្នកប្រើលេងជាមួយឧបករណ៍បុរាណចំនួន ៥ រួមមានរ៉ូឡែន CR-៧៨ (Roland CR-78)និងអាកៃសា ៩០០(Akai S900)។ Google ក៏បានបន្ថែមនូវទម្រងនៃ 3D models មួយចំនួនផងដែរ។ អ្នកអាចចូលមើលMusic, Makers and Machinesតាមអ៊ិនធរណេតក៏ដូចជាតាមរយៈកម្មវិធី Google Arts & Cultureនៅលើប្រព័ន្ធប្រតិបត្តិការ Android និង iOS ។ Source: www.engadget.com ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ CFU E-Sports League CambodiaWeb​៖ https://cfu-esports.com/ FB Page៖ CFU E-Sports League Cambodia     YouTube​៖​ CFU E-Sports League Cambodia – […]

Written by Heaur

03/11/2021

ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ចំពោះតន្ត្រីអេឡិចត្រូនិច អ្នកទំាំងអស់គ្នាអាចចូលទៅទស្សនាពិព័រណ៍សិល្បៈនិងវប្បធម៌ចុងក្រោយរបស់Google។ អ្នកផលិត សម្លេងនិងបច្ចេកវិទ្យា និងម៉ាសីុនដែលមានលក្ខណៈជាប្រវត្តិសាស្រ្ត ត្រូវបានក្រុមហ៊ុនដាក់បង្ហាញពីប្រវត្តិនៃការកកើតនៃតន្ត្រីអេឡិចត្រូនិច ដែលមានវត្តមានរហូតដល់សព្វថ្ងៃនេះ។ Google បានទទួលជំនួយសម្រាប់គម្រោងនេះ ពីស្ថាប័នអន្តរជាតិជាង ៥០ ក្រុមហ៊ុន កំណត់ត្រាផ្លា និងអ្នកជំនាញខាងឧស្សាហកម្ម រួមទាំងMoogseum។

អ្នកនឹងអាចឃើញផ្នែកខ្លះ ដែលត្រូវបានសរសេរជាលាយលក្ខណ៍អក្សរនៅលើសិល្បករដូចជាលោកBurial និងការអភិវឌ្ឍបន្ថែមដែលមាននៅក្នុងរូបថតនិងវីដេអូយូធ្យូប។ អ្នកប្រើប្រាស់ក៏អាចប្រើGoogle Street View ដើម្បីស្វែងរកទីតាំងនៃក្លឹបណាដែលបានបិទទ្វារយូរមកហើយ​ ប៉ុន្តែវាមានលក្ខណៈដូចទៅមនុស្សប្លាស្ទិច មានន័យថាវាជាកន្លែងដែលគេបានបោះបង់ចោល ឬទុកចោលអស់ជាច្រើនឆ្នាំ ដែលរំព័ទ្ធដោយបា្លស្ទិចជាដើម។

មួយទៀត គេអាចស្វែងយល់ពីតួនាទីរបស់សិល្បករនិងតន្រ្តីករស្បែកខ្មៅ​ ដែលបានដើរតួក្នុងការជំរុញអោយមានតន្ត្រីអេឡិចត្រូនិចផងដែរ។ ចំណុចលេចធ្លោនៃការតាំងពិព័រណ៍នេះ គឺជាម៉ូឌុលសំយោគ AR (AR synth module)ដែលអនុញ្ញាតឱ្យអ្នកប្រើលេងជាមួយឧបករណ៍បុរាណចំនួន ៥ រួមមានរ៉ូឡែន CR-៧៨ (Roland CR-78)និងអាកៃសា ៩០០(Akai S900)។ Google ក៏បានបន្ថែមនូវទម្រងនៃ 3D models មួយចំនួនផងដែរ។

អ្នកអាចចូលមើលMusic, Makers and Machinesតាមអ៊ិនធរណេតក៏ដូចជាតាមរយៈកម្មវិធី Google Arts & Cultureនៅលើប្រព័ន្ធប្រតិបត្តិការ Android និង iOS ។

Source: www.engadget.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …