វីដេអូហ្គេម God of War របស់ក្រុមហ៊ុនSony ជាវីដេអូហ្គេមមួយប្រភេទ ដែលទទួលបានប្រជាប្រិយភាពបំផុតមួយនៅលើPS៤ ដោយក្រុមហ៊ុនបានប្រកាសនៅក្នុងប្លុក(Block)ថ្ងៃនេះថា God of War នឹងទទួលបានការធ្វើបច្ចុប្បន្នភាពនៅថ្ងៃស្អែកនេះ សម្រាប់Hardware PS5 ។

ការធ្វើបច្ចុប្បន្នភាពថ្មីនេះនឹងអនុញ្ញាតឱ្យអ្នកលេងហ្គេម PlayStation 5 អាចដំណើរការហ្គេមក្នុងកម្រិតភាពច្បាស់ 4K និងមានល្បឿន ៦០ ហ្វ្រេមក្នុងមួយវិនាទី។ ប្រសិនបើអ្នកជាម្ចាស់PS4 ឌីជីថល(PS4 copy digitally ), អ្នកនឹងទទួលបានការធ្វើបច្ចុប្បន្នភាពដោយមិនគិតថ្លៃបន្ថែម។ ថ្ងៃនេះអ្នកប្រើប្រាស់ដែលបានទាញយក God of War តាមរយៈPlayStation Plus Collection អាចនឹងមានលទ្ធភាពចូលទៅកាន់ PS5 optimization patch ផងដែរ។

យោងតាមប្លក់ដដែលបានអោយដឹងថា អ្នកដែលមានPS5 នឹងអាចចូលទៅកាន់ក្រាហ្វិក PS4(original PS4 graphics) ដោយជ្រើសរើសយក “Original Performance Experience,” ដែលនឹងដំណើរការហ្គេមក្នុងកំរិតភាពច្បាស់កំរិត 4K ប៉ុន្តែក្នុងល្បឿន 30fps ។
Source: www.theverge.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube