GeForce កំពុងមាននៅលើ iPhone និង iPad នៅថ្ងៃនេះហើយ
ថ្ងៃនេះ Nvidia GeForce Now កំពុងមានដាក់នៅលើ iPhone និង iPad តាមរយៈ App Store

Written by Dorn Visal

11/20/2020

Cloud streaming អាចនឹងក្លាយជាមុខងារក្នុងការលេងហ្គេមដ៏សំខាន់នាពេលអនាគតដ៏ខ្លីនេះប៉ុន្តែ Apple មានភាពតឹងរឹងចំពោះសេវាកម្មនេះដូចជា Microsoft xCloud និង Google Stadia នៅលើ App Store ។ ដោយឡែកថ្ងៃនេះ Nvidia GeForce Now កំពុងមានដាក់នៅលើ iPhone និង iPad  តាមរយៈ App Store ហើយ។

ថ្ងៃនេះសម្រាប់អ្នកប្រើប្រាស់ iOS 14 ឡើងទៅគឺ Nvidia GeForce អាចនាំមកនូវថាមពលដូចជា Computer Window នៅលើទូរស័ព្ទ ឬ iPad របស់អ្នកដោយធ្វើការ Streaming តាមរយៈ Safari browser។ ដូច្នេះអ្នកនឹងអាចទទួលបានបទពិសោធន៍លេងហ្គេមធំៗ ដូចជា Assassin’s Creed Valhalla, Destiny 2 Beyond Light ជាដើមចេញពីឧបករណ៍ iOS របស់អ្នក។

នេះគឺជាព័ត៌មានដ៏ល្អសម្រាប់អ្នកគាំទ្រ Fortnite ផងដែរ។ ខណៈពេលដែលក្រុមហ៊ុន Epic Games នៅតែបន្តប្តឹងក្រុមហ៊ុន Apple រីឯក្រុមហ៊ុន Nvidia ក៏បានធ្វើការជាមួយ Epic Game ដើម្បីនាំយកហ្គេម Fortnite អោយមាននៅលើ Cloud Gaming GeForce Now ។

 ប្រភព៖ 9to5mac

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …