ការលេចធ្លាយរូបភាពចេញពីការ Render របស់ទូរស័ព្ទ Samsung Galaxy Z Fold 3
ការលេចធ្លាយរូបភាពចេញពីការ Render របស់ទូរស័ព្ទ Samsung Galaxy Z Fold 3

Written by Dorn Visal

12/25/2020

ត្រលប់ទៅខែតុលាក្រុមហ៊ុន Samsung បានធ្វើការចែករំលេកនូវរូបរាងថ្មីរបស់  Galaxy Z Fold 3 ដែលមានការរចនាមកបានរួមបញ្ចូលអេក្រង់ចែកជាបីផ្ទាំង រួមជាមួយក្តារចុច QWERTY ដែលរអិលផងដែរ។ ការបន្ថែមទាំងពីរនេះគឺជាការកែលម្អលើ Samsung Galaxy Fold និង Galaxy Z Fold 2 សព្វថ្ងៃនេះការចែកចាយ Galaxy Z Fold 3 ថ្មីមួយចំនួនត្រូវបានចែកចាយដោយ Pigtou និង xleaks បានធ្វើការចេញផ្សាយគឺផ្អែកលើពាក្យប៉ាតង់របស់ក្រុមហ៊ុន Samsung នៅដើមឆ្នាំនេះ។

Samsung Galaxy Z Fold 3 dual fold គឺប្រហាក់ប្រហែលនឹង Galaxy Z Fold 2 វាមានអេក្រង់ធំនៅចំកណ្តាលមានអេក្រង់តូចពីរនៅខាងឆ្វេង និងខាងស្តាំ។ នេះរក្សាឯកតានៅក្នុងរបៀបថេប្លេតសូម្បីតែនៅពេលបត់ក៏ដោយទោះបីជាមានអេក្រង់តូចជាងមុន និងកញ្ចក់កាមេរ៉ាបួននៅជាប់ក៏ដោយ។ ហើយនៅពេលបើកអេក្រង់ទាំងពីធ្វើអោយទូរស័ព្ទនេះប្រែក្លាយទៅជាថេប្លេតដែលមានទំហំធំជាងមុន។

ចំណែក Samsung Galaxy Z Fold 3 tri ក៏មានអេក្រង់ព័ទ្ធជុំវិញទាំងសងខាងដែរ ប៉ុន្តែកាត់ពត់អេក្រង់ទាំងនេះមានទិសដៅផ្ទុយគ្នា។ ការរចនានេះនឹងមិនត្រឹមតែធ្វើអោយអេក្រង់មានការបង្ហាញកាន់ធំជាងមុនប៉ុណ្ណោះទេវាថែមទាំងអនុញ្ញាតឱ្យមានអេក្រង់ខាងក្រៅធំជាងមុនទៀតផង។

ក្រុមហ៊ុនសាំស៊ុងបានបន្ថែមប៊្លុក Selfie នៅលើគម្របផ្នែកខាងមុខនៃ dual fold model ហើយក៏បានបន្ថែម speakers នៅផ្នែកខាងក្រោមនៃអេក្រង់បត់ពីរនៅលើម៉ូដែលនោះទៀតផង។ និយាយឱ្យត្រង់ទៅវាពិតជាសមហេតុផលសម្រាប់ក្រុមហ៊ុន Samsung ដើម្បីបន្ថែមវត្ថុទាំងនេះនៅលើឧបករណ៍ពិត។

ប្រភព៖ nintendolife
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …