ទូរស័ព្ទ Galaxy XCover5 នឹងចេញលក់ជាផ្លូវការនៅខែនេះហើយ
ទូរស័ព្ទ Galaxy XCover5 ខ្នាតតូចដែលមានតម្លៃថោក និងរឹងមាំរបស់ក្រុមហ៊ុន Samsung នឹងចេញលក់ជាផ្លូវការនៅខែនេះហើយ

Written by Dorn Visal

03/05/2021

កាលពីម្សិលមិញយើងបានឃើញការលេចធ្លាយមួយចំនួនសម្រាប់ទូរស័ព្ទ Samsung គឺ Galaxy XCover 5 ដែលជាស្មាតហ្វូនដែលមានរាងតូច ព្រមទាំងរឹងមាំនិងមានតម្លៃថោកជាងនៅក្នុងស៊េរី tough-as-nails ដែលជាផ្នែកមួយនៃ XCover FieldPro ។ ហើយអ្វីដែលសំខាន់នោះវាកំពុងតែដំណើរការប្រព័ន្ធប្រតិបត្តិការ Android បច្ចុប្បន្ន។

លក្ខណៈពិសេសរបស់ XCover 5 គឺមានតម្លៃថោក ហើយវាមានទំហំអេក្រង់ ៥,៣ អ៊ីញ ប្រភេទ LCD រ៉េមទំហំ ៤ ជីកាបៃ និងទំហំផ្ទុកទិន្នន័យ ៦៤ ជីកាបៃ។ ខួរក្បាលប្រភេទ Exynos 850 គឺដូចគ្នាដែលអ្នកអាចរកបាននៅក្នុងទូរស័ព្ទដែលមានតម្លៃថោកដូចជា Galaxy A21s ។ សម្រាប់ផ្នែកកាមេរ៉ាវិញ កាមេរ៉ាខាងក្រោយប្រើសេនស័រតែមួយទំហំ ១៦ មេហ្គាភិចសែល កាមេរ៉ាមុខ ៥ មេហ្គាភីចសែល។ ចំពោះថ្មវាមានទំហំ 3000mAh ហើយការប្រកាសរបស់ក្រុមហ៊ុន Samsung គឺមិនបាននិយាយអំពី 5G នោះទេ ហើយទូរស័ព្ទនេះអាចប្រើបានស៊ីមពីរ។

លក្ខណៈពិសេសមិនមែនជាអ្វីដែល XCover 5 និយាយនោះទេព្រោះនេះគឺជាទូរស័ព្ទតូចមួយដែលមានតម្លៃថោកត្រូវបានរចនាឡើងដើម្បីដាក់តាមខ្លួននៅពេលធ្វើដំណើរផ្សងព្រេង ឬធ្វើការងារធ្ងន់ៗជាដើម។ បន្ថែមលើការការពារធូលី និងទឹក IP68 ល្អដូចស៊េរី Galaxy S ស៊េរីកំពូលៗ ម៉ូដែល XCover 5 មានលក្ខណៈពិសេស MIL-STD 810H ។ តួដែលមានកម្រាស់ ៩,២ មីល្លីម៉ែត្រនិងកញ្ចក់ Gorilla Glass 6 (មិនស្វិតស្វាញដូចVictusទេប៉ុន្តែនៅតែល្អជាងម៉ូដែលភាគច្រើន) អាចទប់ទល់នឹងការធ្លាក់ចុះ ១,៥ ម៉ែត្រហើយសម្រាប់អេក្រង់យើងអាចចុចប្រើបានទោះបីកំពុងពាក់ស្រោមដៃក៏ដោយ។

ស្មាតហ្វូន XCover 5 ក៏មានបន្ថែមនូវឧបករណ៍បន្ថែមដែលមិនមានលក្ខណៈស្តង់ដាផងដែរ៖ ប៊ូតុងបន្ថែមដែលអាចបន្ថែមកម្មវិធីបានជាមួយនឹងការតុបតែងពណ៌ក្រហមគួរឱ្យស្ញប់ស្ញែង, ស៊េរីទូរស័ព្ទ Galaxy Active និងម្ជុល POGO នៅផ្នែកខាងក្រោមសម្រាប់បញ្ចូលថ្មដែលមានកម្លាំង ១៥ វ៉ាត់។ នេះគឺជាបច្ចេកទេស “ឥតខ្សែ” ដូចដែលបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានប៉ុន្តែមិនដូចគ្នានឹងការសាក Qi ស្តង់ដារទេ។

Samsung នឹងលក់ Galaxy XCover 5 នៅចក្រភពអង់គ្លេសចាប់ពីថ្ងៃទី ១២ ខែមីនាតទៅក្នុងតម្លៃ ៣២៩ ផោន (ប្រហែល ៤៦០ ដុល្លារ) ហើយវាក៏នឹងត្រូវបានលក់នៅក្នុង “ទីផ្សារដែលបានជ្រើសរើសដូចជានៅអាស៊ី, អឺរ៉ុប និងអាមេរិកឡាទីន”។

ប្រភព៖ androidpolice

ដើម្បីស្វែងយល់អំពីពត៌មានបច្ចេកវិទ្យាថ្មីៗបន្ថែមសូមចូលទៅកាន់៖
Website: https://cfu-esports.com
Facebook៖ CFU E-Sports League Cambodia
YouTube​៖​ CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …