Samsung Galaxy Tab S7 FE (Fan Edition) អាចនឹងបង្ហាញខ្លួនជាផ្លូវការក្នុងពេលឆាប់ៗនេះបើយោងតាមទំព័រផលិតផលថ្មីរបស់អាឡឺម៉ង់ដែលប្រទះឃើញដោយ WinFuture ថេប្លេតនេះត្រូវបានប្តូរឈ្មោះទៅជា Galaxy Tab S7 Plus Lite ដែលបានលេចចេញជារូបរាងដំបូងនៅខែមីនាឆ្នាំ ២០២១។ Galaxy Tab S7 FE គឺថេប្លេតដំបូងមួយដែលត្រូវបានក្រុមហ៊ុនធ្វើការអភិវឌ្ឍន៍ឡើងវិញ ដែលមានលក្ខណៈស្រដៀងនឹង iPad Pro

ខណៈដែល Tab S7 FE មានទំហំអេក្រង់ ១២.៤ អ៊ីញដូចគ្នាទៅនឹង Tab S7 Plus ចាស់។ វាហាក់ដូចជាកំពុងប្រើអេក្រង់ប្រភេទ TFT LCD ដូចថេប្លេត 11-inch Tab S7។ នៅក្នុងថេប្លេតថ្មីនេះ នឹងមានភ្ជាប់មកជាមួយនឹងមុខងារសន្សំុំ ដែលត្រូវបានរកឃើញនៅក្នុងProcessor។ ថេប S7 FE មានប្រព័ន្ធដំណើរការ Snapdragon 750G octa-core និងរ៉េមទំហំ 4GB ។ សម្រាប់ការផ្ទុក ថេប្លេតនេះភ្ជាប់មកជាមួយអង្គចងចាំUFS ទំហំ៦៤ ជីកាបៃដែលត្រូវបានប្រើដោយផ្នែកមួយនៃOne UI skinned version of Android 11 និងអាចបូកកាតmicroSD ។ ថេប្លេតS7 FE គាំទ្រប្រព័ន្ធ5Gផងដែរ។

ម្យា៉ង ថេប្លេតខាងលើនេះក៏មានប៊ិក S Pen សម្រាប់ការកត់ចំណាំដូចជាបំលែងការសរសេរដោយដៃទៅជាអត្ថបទ។ ថេប្លេតនេះក៏មាន Samsung DeX ផងដែរ ដែលវាអាចមានInterface និងមុខងារខ្លះដូចទៅនឹងWindowsដែរ ដូចជាtaskbar, window-ing, និង Start menu។ គេអាចភ្ជាប់ជាមួយនឹងក្តារចុចបានផងដែរ។

Source: www.theverge.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports