ក្រុមហ៊ុន Samsung កំពុងតែដាក់បង្ហាញនូវស្មាតហ្វូនជំនាន់ចុងក្រោយបង្អស់របស់ខ្លួនគឺ Galaxy S ស៊េរីឆ្នាំ ២០២១ ហើយក៏អាចបញ្ជាទិញបាននៅក្នុងប្រទេសឥណ្ឌា ខណៈពេលដែលមិនទាន់ប្រកាសជាផ្លូវការនូវឡើយ។
ហាងលក់ទូរស័ព្ទ Samsung Opera House នៅទីក្រុង Bengaluru ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសឥណ្ឌាកំពុងអនុញ្ញាតិឱ្យអ្នកអតិថិជនរបស់ខ្លួនកក់ទុកជាមុននូវទូរស័ព្ទ Galaxy S21 ។ អ្នកទិញទាំងនេះនឹងត្រូវបានអនុញ្ញាតអោយជ្រើសរើសម៉ូដែល S21 របស់ពួកគេនៅពេលដែលក្រុមហ៊ុន Samsung ប្រកាសជាផ្លូវការនៅពាក់កណ្តាលខែមករានេះ។
Galaxy S21 ដែលដាក់អោយធ្វើការកក់មុននៅប្រទេសឥណ្ឌានេះនឹងបំពាក់ដោយបន្ទះឈីប Exynos 2100 ជំនួសឱ្យ Snapdragon 888 ដូចអ្វីដែលបានរំពឹងទុក។ ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថានឹងចែកចាយត្រកូល Galaxy S21 នៅក្នុងប្រទេសឥណ្ឌាដែលជាផ្នែកមួយនៃផែនការចេញផ្សាយជាអន្តរជាតិរបស់ខ្លួននៅថ្ងៃទី ២៩ ខែមករា។
ប្រភព៖ androidpolice
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia