Samsung ដែលជាក្រុមហ៊ុននាំឈានមុខគេមួយនៅក្នុងវិស័យបច្ចេកវិទ្យាអេឡិចត្រូនិកទំនើប ដែលបានណែនាំពីផលិតផលSamsung ISOCELL HM3 ដោយមានមុខងារជាច្រើនបានបំពាក់នៅលើសេនស័រ (Sensor) សម្រាប់កាមេរ៉ាថតរូបទូរស័ព្ទGalaxy S21 Ultra’s 108 មេហ្គាភិចស៊ែល។ ជាមួយនឹងបច្ចេកវិទ្យាសេនស័រទំនើបដ៏ទំនើបនេះ, HM3 អាចចាប់យករូបភាពច្បាស់និងរស់រវើកក្នុងគុណភាពបង្ហាញខ្ពស់(resolution)ជាមួយនឹងការចាប់យករូបភាពបានលឿននិងស្វ័យប្រវត្តិ (autofocus)។

HM3 នេះក៏មានមុខងារ Low Noise mode ដែលជួយបង្កើនកម្រិតពន្លឺដល់ ៥០ ភាគរយ។ ម៉្យាងទៀត វាអាចកែលម្អស្ថានភាពភ្លើង (remosaic algorithm) ដោយអោយមានពន្លឺភ្លឺល្អ អាចផ្តល់នូវគុណភាពបង្ហាញពេញលេញ ១០៨ មេហ្គាភីកសែល។ Smart ISO Pro គឺជាបច្ចេកវិទ្យា HDR ដែលអាចចាប់យក high ISO និងlow ISO ដំណាលគ្នា។ ដោយសារវាអាចថតចាប់យកក្នុងពេលតែមួយ ដូចនេះ មុខងារនេះការរពារមិនឱ្យមានស្រមោលព្រិលនៃវត្ថុដែលកំពុងផ្លាស់ប្តូរទីកន្លែង ដោយនេះជាបញ្ហាសម្រាប់ HDR ។ រូបថតទាំងពីរត្រូវបានបញ្ចូលគ្នាទៅជារូបភាពដែលមានទំហំ ១២ ប៊ីត(12-bit) ។ មានន័យថារូបភាពដើម មានពណ៌៦៤ ដងច្រើនជាងរូបភាព ១០ ប៊ីត(10-bit) ។

Super PD Plus ត្រូវបានក្រុមហ៊ុនបន្ថែមកែវថត (Lenses)ខ្នាតតូចទៅក្នុងPhase Detection elements ដោយអាចផ្តោតដោយស្វ័យប្រវត្តិ (auto focus) ។ Lenses អាចបង្កើនភាពត្រឹមត្រូវនៃការវាស់វែងវត្ថុជំុនវិញខ្លួនបាន៥០ ភាគរយ ដែលអនុញ្ញាតសេនស័រ ចាប់សញ្ញា និងស្កេនបានត្រឹមត្រូវ សូម្បីតែនៅទីងងឹតក៏ដោយ។សម្រាប់ថតវីដេអូ, ISOCELL HM3 អាចថតបាន ៣០ FPS ក្នុងកម្រិត ៨K, ១២០ FPS ក្នុងកម្រិតភាពច្បាស់ 4K និង ២៤០ FPS ក្នុងកម្រិត 1080p។ ទោះជាយ៉ាងណាក៏ដោយគួរកត់សម្គាល់ថា ទូរស័ព្ទS21 Ultra ត្រូវបានកំណត់ត្រឹម 24 FPS ក្នុងកម្រិត 8Kតែប៉ុណ្ណោះ ។
Source: www.somagnews.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube