Galaxy S21 មួយចំនួនគាំទ្រតែ NFC សម្រាប់ Samsung Pay ប៉ុណ្ណោះ
ទូរស័ព្ទ Galaxy S21, S21 + និង S21 Ultra មួយចំនួនមិនគាំទ្រ MST សម្រាប់ Samsung Pay ទេ។ ហើយវាគាំទ្រសម្រាប់ប្រទេសមួយចំនួនតែប៉ុណ្ណោះ

Written by Dorn Visal

01/21/2021

ទូរស័ព្ទ Galaxy S21, S21 + និង S21 Ultra មួយចំនួនមិនគាំទ្រ MST សម្រាប់ Samsung Pay ទេ។ ហើយវាគាំទ្រសម្រាប់ប្រទេសមួយចំនួនតែប៉ុណ្ណោះ។  មុខងារ MST អនុញ្ញាតឱ្យទូរស័ព្ទធ្វើការស្គេនជាមួយមា៉ស៊ីន POS ដែលគាំទ្រតែការកាតឆូតកាតម៉ាញេទិកប៉ុណ្ណោះ។

ជាអកុសលទូរស័ព្ទ S21 ដែលបានលក់នៅសហរដ្ឋអាមេរិកស្ថិតនៅក្នុងក្រុមដែលមិនមានMST។ ហើយចំណែកទូរស័ព្ទដែលបានលក់នៅចក្រភពអង់គ្លេសមានមុខងារនេះ។ តើនេះដោយសារតែបន្ទះឈីបផ្សេងគ្នា ( (Snapdragon នៅ US, Exynos នៅ Europe) ឬយ៉ាងណា? វាហាក់ដូចជាមិនដូច្នេះនោះទេបើយោងតាមឯកសារជាក់លាក់ពីសេចក្តីប្រកាសព័ត៌មានពីប្រទេស បារាំង អ៊ីតាលី និងអាល្លឺម៉ង់ មិនបានបញ្ជាក់ពី MST នោះទេ។

នេះគឺជាសេចក្តីថ្លែងការណ៍របស់ Samsung ទៅលើបញ្ហានេះដែលបានចោទសួរដោយ XDA៖

“ដោយសារតែការទទួលយកបច្ចេកវិទ្យាគមនាគមន៍ NFC យ៉ាងឆាប់រហ័សពីសំណាក់អ្នកប្រើប្រាស់ និងអាជីវកម្មដោយចាប់ផ្តើមពីឧបករណ៍ដែលបានដាក់ដំណើរការនៅឆ្នាំ ២០២១ ក្រុមហ៊ុន Samsung Pay នឹងផ្តោតការគាំទ្ររបស់ខ្លួនទៅលើប្រតិបត្តិការប្រព័ន្ធ NFC តាមរយៈទូរស័ព្ទ Galaxy ។ ខណៈពេលដែលឧបករណ៍នាពេលអនាគតនឹងមិនរាប់បញ្ចូលបច្ចេកវិទ្យាឆ្នូតម៉ាញេទិក (MST) អតិថិជនដែលមានឧបករណ៍ Galaxy ដែលអាចប្រើបានពីមុននឹងអាចបន្តប្រើប្រាស់ Samsung Pay រួមទាំង MST ។”

គួរបញ្ជាក់ផងដែរថាប្រព័ន្ធ MST ត្រូវបានណែនាំជាមួយទូរស័ព្ទ Galaxy S6 ក្នុងឆ្នាំ ២០១៥ ។

ប្រភព៖ xda-developers
ដើម្បីស្វែងយល់អំពីពត៌មានបច្ចេកវិទ្យាថ្មីៗបន្ថែមសូមចូលទៅកាន់៖
Website: https://cfu-esports.com
Facebook៖ CFU E-Sports League Cambodia
YouTube​៖​ CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …