ពាក្យដែល លេចធ្លាយបានលើកឡើងថាSamsungគ្រោងនឹងធ្វើតាមជំហ៊ានរបស់ Appleហើយដកឆ្នាំងសាកចេញពីប្រអប់របស់ទូរស័ព្ទGalaxyS21ថ្មី នេះ។ តាមអ្នកយកពាក្យបានចែករំលែករូបភាពនៃគេហទំព័រផ្លូវការរបស់ Galaxy S21 ដែលបញ្ជាក់ថាស្មាតហ្វូនស៊េរីថ្មីរបស់Samsungនឹងមកដោយគ្មានឧបករណ៍ភ្ជាប់ថាមពលនៅក្នុងប្រអប់។
ក្រៅពីមានការរចនាថ្មីការគាំទ្រ5Gនិងការកែលំអផ្សេងៗទៀតទូរស័ព្ទថ្មីពីក្រុមហ៊ុនកូរ៉េខាងត្បូងនឹងមិនមានឆ្នាំងសាកក្នុងប្រអប់ទេដូចជាទូរស័ព្ទiPhoneដែរ។នៅក្នុងផ្នែកមួយនៃគេហទំព័រដែលនិយាយថាតើមានអ្វីខ្លះនៅក្នុងប្រអប់Samsungស្មាតហ្វូនស៊េរីថ្មីនេះភ្ជាប់មកជាមួយអ្វីដែលអ្នកត្រូវការគឺខ្សែUSBCឧបករណ៍ដកស៊ីមកាតនិងមគ្គុទេសក៍ចាប់ផ្តើម។Samsungក៏បានអះអាងផងដែរថាការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ដើម្បីជួយដល់បរិស្ថានដែលដូចគ្នានឹងក្រុមហ៊ុនAppleបាននិយាយ ។
Galaxy S21 Ultra 5G key selling points / range specs pic.twitter.com/YydnDSOK4x
— Evan Blass (@evleaks) January 13, 2021
នៅពេលដែលក្រុមហ៊ុនAppleប្រកាសទូរស័ព្ទiPhone12។ក្រុមហ៊ុនSamsungបាន និយាយនៅលើបណ្តាញសង្គមបន្ទាប់ពីក្រុមហ៊ុនAppleបានដកឆ្នាំងសាកចេញពីប្រអប់ទូរស័ព្ទiPhoneដោយថាស្មាតហ្វូនGalaxyនៅតែភ្ជាប់មកជាមួយឧបករណ៍បញ្ចូល ថាមពល។ការបង្ហោះទាំងនេះក្រោយមកត្រូវបានលុបចោលនៅពេលមានពាក្យចចាមអារ៉ាមអំពីទូរស័ព្ទ Galaxy S21 លេចចេញនៅលើគេហទំព័រ។
ប្រភព៖ 9to5mac
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia