យោងតាមការលេចធ្លាយមុនៗ បានបង្ហាញថាក្រុមហ៊ុន Samsung នឹងនាំមកនូវស្មាតហ្វូនដែលមានការគាំទ្រ S Pen ជាមួយ Galaxy S21 ឬជាមួយនឹងស្មាហ្វូន S21 Ultra ប៉ុន្តែទូរស័ព្ទទាំងនោះនឹងមិនមានរន្ធសម្រាប់ប៊្លុកឡើយ។ សម្រាប់ S21 Ultra’s S Pen ត្រូវបានលេចធ្លាយកាលពីសប្តាហ៍មុនហើយឥលូវនេះអ្នកទាំងគ្នាអាចមើលរូបរាងថ្មីនៃគំនិតរបស់ Samsung ចំពោះ silicone case បាន ។
យោងតាមសារពត៌មាន WinFuture បានបង្ហាញរូបភាពនៃ S Pen silicone case សម្រាប់ Galaxy S21 Ultra ។ ក្រៅពីគម្របត្រឡប់វាមើលទៅស្ទើរតែដូចបេះបិទជាមួយស្រោមដែលបានលេចធ្លាយកាលពីមុន។ ផ្នែកម្ខាងនៃ case នេះមានទំហំធំជាងផ្នែកម្ខាងទៀតសម្រាប់ដាក់ភ្ជាប់មកជាមួយ S Pen។
ខណៈពេលដែល silicone case មានរាងតូចជាងការរចនារាងពងក្រពើដែលត្រូវបានលេចធ្លាយកាលពីពេលមុនវានៅតែមានការខកចិត្តដែលទូរស័ព្ទស៊េរី S ដំបូងដែលមានទ្រនាប់ទ្រទ្រង់មិនអាចរក្សាប៊ិចភ្ជាប់មកជាមួយ។
ប្រភព៖ cnet
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia