នៅសប្តាហ៍នេះ គេហទំព័រLetsGoDigital បានរាយការណ៍ថាក្រុមហ៊ុន Samsung អាចនឹងធ្វើការលើទូរស័ព្ទ Galaxy ដែលមានសមត្ថភាពខ្ពស់ដែលត្រូវបានបង្កើតឡើងសម្រាប់ទីផ្សារអ្នកចូលលេងហ្គេម។ ខណៈដែលគេហទំព័រមួយនេះបានការចង្អុលបង្ហាញពីចំណងជើងនៃពាក្យសុំចុះបញ្ជីប៉ាតង់បច្ចេកវិទ្យាថ្មី ដែលមានឈ្មោះថា“Active Fan Mode” និងកម្មវិធីដែលផលិតដោយក្រុមហ៊ុនសាំស៊ុង។

ទោះយ៉ាងណាក៏ដោយមិនមានការបញ្ជាក់ជាផ្លូវការមួយណា ដែលថាក្រុមហ៊ុន Samsung នឹងធ្វើការកែតម្រូវម៉ូដែលទូរស័ព្ទ Galaxy សម្រាប់Gamingនោះទេ។ ជាការពិតក្រុមហ៊ុនអាចទទួលយកបច្ចេកវិទ្យាថ្មីនេះដាក់ក្នុងផលិតផលរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាអោយផលិតផលរបស់ខ្លួនមានលក្ខណៈប្រសើងជាមុនផង។

ម៉្យាងវិញទៀតទីផ្សារពិសេសរបស់ទូរស័ព្ទចល័តសម្រាប់អ្នកលេងហ្គេម បានក្លាយជាការពេញនិយមនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះជាមួយនឹងការរីកចម្រើននៃទីផ្សារហ្គេមចល័ត។ ជាមួយនឹងការមកដល់នៃប្រព័ន្ធដំណើរការ Exynos ថ្មីដ៏មានអានុភាពជាមួយ GPU ពី AMD វាពិតជាអាចទៅរួចដែលថា Samsung កំពុងរៀបចំការប្រកួតប្រជែងយ៉ាងខ្លាំងនៅក្នុងប្រភេទនេះ។ ដូច្នេះវានៅតែរង់ចាំការប្រកាសជាផ្លូវការរបស់កូរ៉េខាងត្បូងសម្រាប់ព័ត៌មានលម្អិតបន្ថែមទៀត។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports