លេចធ្លាយអំពី Galaxy Chromebook 2 របស់ Samsung បានបង្ហាញថាវានឹងមានពណ៌ស្រស់ជាងមុន
Galaxy Chromebook 2 ដែលនឹងជិតមកដល់ដែលផលិតដោយក្រុមហ៊ុន Samsung ត្រូវបានបង្ហាញជាការលេចធ្លាយថ្មីមួយដែលបង្ហាញពីការត្រឡប់មកវិញនៃពណ៌ទឹកក្រូចភ្លឺរបស់ក្រុមហ៊ុន

Written by Dorn Visal

12/22/2020

Galaxy Chromebook 2 ដែលនឹងជិតមកដល់ដែលផលិតដោយក្រុមហ៊ុន Samsung ត្រូវបានបង្ហាញជាការលេចធ្លាយថ្មីមួយដែលបង្ហាញពីការត្រឡប់មកវិញនៃពណ៌ទឹកក្រូចភ្លឺរបស់ក្រុមហ៊ុននៅក្នុងការរចនារូបរាងស្រដៀងគ្នា។

មានការផ្លាស់ប្តូរមួយចំនួនដែលអាចមើលឃើញចំពោះម៉ូដែលថ្មីនេះរួមទាំងការកែសំរួលបន្តិចបន្តួចទៅលើរូបរាង និងពណ៌ទឹកក្រូចរបស់ក្រុមហ៊ុន Samsung ។ ក្តារចុចនៅលើម៉ូដែលជំនាន់ទីពីរត្រូវបានគេធ្វើឱ្យមានពណ៌ខ្មៅជាងមុន ហើយពណ៌ទឹកក្រូចបានលាតសន្ធឹងផ្នែកគេមនៃ laptop។

ប៉ុន្តែការផ្លាស់ប្តូរសំខាន់ៗជាច្រើនទំនងជានឹងត្រូវបានរកឃើញនៅក្នុងដែលមានគំរូចតាមឆ្នាំមុនៗជាពិសេស វាបានបំពាក់ដោយបន្ទះឈីបជំនាន់ទី 11 របស់ក្រុមហ៊ុន Intel រួមជាមួយក្រាហ្វិចកាន់តែប្រសើរជាងមុនពីបន្ទះឈីបទាំងនោះដែលធ្វើអោយ Galaxy Chromebook នេះមើលទៅហាក់ដូចជាមានសមត្ថភាពគួរឱ្យចាប់អារម្មណ៍ផងដែរ។

Galaxy Chromebook 2 គឺជា Labtop ដែលមានគុណភាពខ្ពស់ជាមួយនឹងការរចនាស្រស់់ស្អាត – និងតម្លៃសមហេតុផល។ ប៉ុន្តែក៏មានការខកចិត្តបន្តិចជាមួយនឹងថាមពលថ្មខ្សោយ និងប្រព័ន្ធធ្វើអោយត្រជាក់។ ហើយGalaxy Chromebook ថ្មីនេះនឹងមានការបង្ហាញជាផ្លូវការដោយក្រុមហ៊ុន Samsung ក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខនេះនៅពិព័រណ៍ CES ឆ្នាំ 2021។

ប្រភព៖ theverge
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …