Galaxy Buds Plus ជាកាសឥតខ្សែរបស់ក្រុមហ៊ុន Samsung ដែលគ្រោងនឹងចេញដំណាលគ្នាទៅនឹងស្មាតហ្វូនស៊េរីថ្មីរបស់ Samsung គឺ Galaxy S21 ដែលនឹងមកដល់ឆាប់ៗនេះ។
កាលពីម្សិលមិញមានរបាយការណ៍មួយបានបង្ហាញថាកាសឥតខ្សែថ្មីរបស់ Samsung បានធ្វើការអាប់ដេតមិនអោយមានសំលេងរំខាន និងមានសំលេងពិរោះផងដែរ។
មានវិញ្ញាបនប័ត្រមួយដែលត្រូវបានបោះពុម្ពផ្សាយដោយអាជ្ញាធរត្រួតពិនិត្យឥណ្ឌូនេស៊ីដែលបានបញ្ជាក់ពីឈ្មោះនៃកាសស្តាប់ឥតខ្សែថ្មីរបស់ Samsung នេះ ដែលឈ្មោះថា Galaxy Buds Pro និងមានលេខម៉ូដែល SM-R190 ។ និយតករ 3C របស់ប្រទេសចិនក៏បានបញ្ជាក់ពី Buds Pro នេះផងដែរ។ ការចុះបញ្ជីក៏បង្ហាញផងដែរថាកាសនេះនឹងថាមពលថ្មរហូត 472mAh ឯណោះ។
ប្រភព៖ wccftech
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia