ព្រឹត្តិការណ៍សម្ពោធដ៏ធំដំបូងរបស់ Samsung ប្រចាំឆ្នាំនេះគ្រោងនឹងចាប់ផ្តើមនាពេលឆាប់ៗខាងមុខនេះហើយ Samsung នឹងនាំមកនូវរបស់ថ្មីជាច្រើនទៀតក្រៅពីស្មាតហ្វូន Galaxy S ឆ្នាំ ២០២១ ហើយក៏មានការរំពឹងថានឹងឃើញកាស Galaxy Buds Pro ចេញជាផ្លូវការក្នុងពេលតែមួយនេះផងដែរ។
Buds Pro ត្រូវបានបំពាក់ដោយ IPX7 ធៀបនឹង IPX2 ដែលមាននៅលើ Galaxy Buds ជំនាន់មុន និងមានកម្មវិធីបញ្ជាមូលដ្ឋាន 11mm ភ្ជាប់ជាមួយធ្វីត 6.5mm ។ Galaxy Buds Pro បានលុបបំបាត់នូវសំលេងរំខាននានាដែលជាចំណុចខ្វះខាតនៅលើកាសជំនាន់មុន។
យោងតាមប្រភពរបស់ 91mobiles បានអោយដឹងថា Buds Pro នីមួយៗមានថាមពលថ្ម 61mAh រីឯតួរលេខគឺ 472mAh ជាមួយនឹងសមត្ថភាពអាចប្រើប្រាស់បានរយៈពេលយូរដោយកាលពីមុនអាចប្រើបានត្រឹម៨ ម៉ោងឥឡូវនេះបានបន្ថែមអោយប្រើប្រាស់បានរហូតដល់ ២៨ ម៉ោងនៃការសាកថ្មម្តងបើប្រៀបធៀបទៅនឹង Galaxy Buds Live ដែលមានរាងដូចសណ្តែក និង Buds + ដែលអាចប្រើប្រាស់បាន ១១ម៉ោង។
ក្រៅពីការធ្វើបច្ចុប្បន្តភាពឱ្យប្រសើរឡើងនូវផ្នែក Hardware សម្រាប់តម្លៃ Galaxy Buds Pro អាចនឹងមានតម្លៃ ១៩៩ ដុល្លារនៅសហរដ្ឋអាមេរិក – បើប្រៀបធៀបទៅនឹង Buds Live ដែលមានតម្លៃ $169 និង Buds+ តម្លៃ ១៦៩ $149 ។ ហើយតម្លៃរបស់ Galaxy Buds Pro អាចនឹងមានការកើនឡើងចំនួន 50$ ទៀត ដែលមានជម្រើសពណ៍ដូចជាពណ៌ប្រាក់ ,ខ្មៅ និងពណ៌ស្វាយផងដែរ។
ប្រភព៖ androidpolice
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia