មានការលេចធ្លាយទៅលើទូរស័ព្ទម៉ូឌែល Galaxy A72 5G ថ្មី
Galaxy A72 5G គឺជាទូរស័ព្ទដំបូងរបស់ក្រុមហ៊ុន Samsung ដែលមានស្ថេរភាពរូបភាពអុបទិកនៅផ្នែកកណ្តាល​ (optical image stabilization) ដែលវាអាចរក្សាលំនឹងបាន ខណៈពេលដែលយើងកំពុងតែថតរូប។

Written by Heaur

12/14/2020

ការបង្ហាញនូវ ថ្មីមួយរបស់ក្រុមហ៊ុន Samsung ត្រូវបានលេចធ្លាយដោយSudhanshu1414 ដែលពួកគេបានបង្ហាញថាវាជាប្រភេទទូរស័ព្ទ Galaxy A72 5G ដែលពិតជានឹងមានកាមេរ៉ាខាងក្រោយចំនួន៤គ្រាប់ ដោយមានសេនស័រម៉ាក្រូនៅជាប់នឹងអំពូល LED ។ ព័ត៌មាននេះស្របនឹងរបាយការណ៍របស់កូរ៉េខាងត្បូងថ្មីៗនេះក៏បានបង្ហាញថា Galaxy A72 នឹងភ្ជាប់ដោយឧបករណ៍ចាប់សញ្ញាចំនួន ៥ ដែលនឹងត្រូវតំឡើងនៅផ្នែកខាងក្រោយនៃទូរស័ព្ទ Galaxy A72 តែម្តង។

បន្ថែមពីនេះទៅទៀតនោះ តាមការលេចធ្លាយខាងលើក៏បានចង្អុលបង្ហាញថាស្មាតហ្វូន Galaxy A72 5G គឺជាទូរស័ព្ទដំបូងរបស់ក្រុមហ៊ុន Samsung ដែលមានស្ថេរភាពរូបភាពអុបទិកនៅផ្នែកកណ្តាល​ (optical image stabilization) ដែលវាអាចរក្សាលំនឹងបាន ខណៈពេលដែលយើងកំពុងតែថតរូប។ក្នុងចំណោមលក្ខណៈពិសេសៗ ដែលត្រូវបានបញ្ជាក់នៅក្នុងការបង្ហាញខាងលើនេះ គឺថា ទូរស័ព្ទ Galaxy A72 5G នេះនឹងមានរន្ធ USB-C ភ្ជាប់មកជាមួយរន្ធកាសស្តាប់ចម្រៀងទំហំ ៣.៥ ម និងកាមេរ៉ាថត Selfie ដែលត្រូវបានបំពាក់នៅខាងក្រោមអេក្រង់ទូរស័ព្ទតែម្តង។ បើយោងតាមប្រភពដដែលបានរាយការណ៍ថា Galaxy A72 5G នេះនឹងត្រូវតំឡើងដោយបន្ទឈីប Exynos 1080 ហើយទូរស័ព្ទអាចនឹងត្រូវបានដាក់ឱ្យដំណើរការនៅដើមឆ្នាំ ២០២១ នេះហើយ។

យ៉ាងណាក៏ដោយ គេប្រហែលត្រូវវង់ចាំយូរបន្តិចទៀត មុនការបង្ហាញខ្លួនជាផ្លូវការដោយក្រុមហ៊ុន Samsung។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia             

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …