សាមសុង Galaxy A13 ដែលត្រូវបានគេរំពឹងថានឹងដាក់បង្ហាញក្នុងពេលឆាប់ៗនេះអាចជាស្មាតហ្វូនដែលបំពាក់ប្រព័ន្ធ 5G ថោកបំផុតរបស់ក្រុមហ៊ុន!បច្ចេកវិទ្យា 5G ដែលបានក្លាយជាការពេញនិយមនៅជុំវិញពិភពលោក តែទូរស័ព្ទ 5G ភាគច្រើនសុទ្ធតែមានតំលៃថ្លៃ ជាហេតុធ្វើអោយក្រុមហ៊ុន Samsung គ្រោងនឹងបញ្ចេញនូវទូរស័ព្ទGalaxy A13 5G ដែលជាស្មាតហ្វូន5Gថោបបំផុតមួយ។

សាមសុង Galaxy A13 5G ដែលត្រូវបានគេរំពឹងថានឹងត្រូវបានណែនាំជាមួយអេក្រង់ទំហំ ៦.៥ អ៊ីញ ហើយអាចនឹងត្រូវលក់ក្នុងតម្លៃប្រហែល ២០០ អឺរ៉ូ។ ក្រៅពីនេះទូរស័ព្ទនឹងមានកាមេរ៉ាទំហំ ៥០ មេហ្គាភិចសែលនៅខាងក្រោយ។ ហើយវាអាចនឹងមានថ្មដែលមានសមត្ថភាព ៥,០០០ mAh និងមាន RAM យ៉ាងតិច ៤GB ផងដែរ។ យ៉ាងណាមិញ Galaxy A13 5Gថ្មីនេះនឹងមានលក់នៅដើមឆ្នាំ ២០២២ នេះ។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports