អ្នកប្រើត្រូវបានផ្តល់ជម្រើសបីផ្សេងគ្នាសម្រាប់ GSW-H1000 ។ ម៉ូដែលទាំងអស់មានអេក្រង់ស្រទាប់ទ្វេ។ ស្រទាប់មួយក្នុងចំណោមស្រទាប់ទាំងនេះគឺជាបន្ទះអេក្រង់ LCD ដែលមានពណ៌តែមួយ។ នៅលើស្រទាប់មួយទៀតមានបន្ទះ LCD ពណ៌ដែលត្រូវបានប្រើសម្រាប់បង្ហាញទិន្នន័យ និងផែនទី។

ជម្រើសទាំងអស់នៃ Casio GSW-H1000 មានបំពាក់បន្ទះខាងក្រោយ ដែលមានប៊ូតុងចាប់ផ្តើមអាលុយមីញ៉ូមពណ៌ (aluminum Start button)។ គំនួសពណ៌មួយនៃការរចនា គឺជាអត្តសញ្ញាណមួយនៃG-Shock ។ រន្ធសាកនិងមីក្រូរបស់នាឡិកាក៏ធន់នឹងទឹកផងដែរ។ លើសពីនេះទៀត វាគួរតែត្រូវបានកត់សម្គាល់ថា Casio GSW-H1000 អាចដំណើរការបាននៅជម្រៅ ២០០ ម៉ែត្រទៀតផង។

Casio GSW-H1000 ស៊េរីទាំង ៣ មានបំពាក់ប្រព័ន្ធ GPS វាស់ចង្វាក់បេះដូង សម្ពាធនិងឧបករណ៍ចាប់សញ្ញាកម្ពស់ (altitude sensors) ។ នៅក្នុងកម្មវិធីរបស់ Casio មានរហូតដល់ទៅចំនួន 15 សកម្មភាព និងលំហាត់ក្នុងផ្ទះចំនួន 24 ត្រូវបានផ្តល់ជូនផងដែរ។

លក្ខណៈពិសេស ដែលផ្តល់ដោយGoogle សម្រាប់ប្រព័ន្ធប្រតិបត្តិការWear OS នេះ គឺវាអាចប្រើបានផងដែរជាមួយនឹងការបង្ហាញម៉ោង។​ បន្ថែមពីនេះ វាក៏មានមុខងារមួយចំនួនផ្សេងទៀត រួមមានGoogle Assistant, notification display, iOS ​និង Android supportដែលសុទ្ធតែជាមួយលក្ខណៈពិសេសរបស់G-Shock។​ រហូួតដល់ពេលនេះ គេនៅមិនទាន់ដឹងថាតើ នាឡិកានេះមានមួយតម្លៃនូវឡើយទេ។

Source: www.somagnews.com/

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube