រថយន្តហោះតាមគម្រោងនឹងដំណើរការនៅឆ្នំា២០២៤ខាងមុននេះ
យោងតាមរបាយការណ៍របស់ស្ថានីយទូរទស្សន៍ CNBC បានអោយដឹងថា HT Aeroដែលជាក្រុមហ៊ុនផលិតរថយន្តហោះ ទទួលបានប្រាក់វិនិយោគជាង ៥០០ លានដុល្លារពីវិនិយោគិនខាងក្រៅ។ ប្រាក់នេះនឹងត្រូវចំណាយទៅលើសកម្មភាពស្រាវជ្រាវនិងអភិវឌ្ឍន៍។ លើសពីនេះទៅទៀតក្រុមហ៊ុននឹងធ្វើការផលិតយានយន្តថ្មីមួយដែលអាចដំណើរការបានទាំងនៅលើអាកាសនិងលើដីដោយសារមូលនិធិនេះ។ ក្រុមហ៊ុនគ្រោងនឹងដាក់ដំណើរការជាផ្លូវការនូវរថយន្តហោះទាំងនេះនៅឆ្នាំ ២០២៤ ។ លោក Zhao Deli ស្ថាបនិកនិងជាប្រធានក្រុមហ៊ុន HT Aero បានធ្វើសេចក្តីប្រកាសព័ត៌មានមួយថា ម៉ូឌែលជំនាន់ក្រោយនឹងក្លាយជា“ យានដែលអាចធ្វើដំណើរទំាំងលើអាកាសក្នុងរយៈកម្ពស់ទាប និងអាចបើកបរលើផ្លូវ ។ គួរបញ្ជាក់ថា ក្រុមហ៊ុន HT Aero គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរថយន្តអេឡិចត្រូនិក Xpeng Inc។ ទាំងក្រុមហ៊ុន EV និងស្ថាបនិកក្រុមហ៊ុន Xpeng គឺលោក He Xiaopeng ស្ថិតក្នុងចំណោមវិនិយោគិនសំខាន់ៗនៅក្នុងក្រុមហ៊ុន HT Aero នេះ។ Source: www.engadget.com ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖CFU E-Sports League CambodiaWeb : https://cfu-esports.com/FB Page : CFU E-Sports League CambodiaYouTube : […]

Written by Heaur

10/22/2021

យោងតាមរបាយការណ៍របស់ស្ថានីយទូរទស្សន៍ CNBC បានអោយដឹងថា HT Aeroដែលជាក្រុមហ៊ុនផលិតរថយន្តហោះ ទទួលបានប្រាក់វិនិយោគជាង ៥០០ លានដុល្លារពីវិនិយោគិនខាងក្រៅ។ ប្រាក់នេះនឹងត្រូវចំណាយទៅលើសកម្មភាពស្រាវជ្រាវនិងអភិវឌ្ឍន៍។ លើសពីនេះទៅទៀតក្រុមហ៊ុននឹងធ្វើការផលិតយានយន្តថ្មីមួយដែលអាចដំណើរការបានទាំងនៅលើអាកាសនិងលើដីដោយសារមូលនិធិនេះ។

ក្រុមហ៊ុនគ្រោងនឹងដាក់ដំណើរការជាផ្លូវការនូវរថយន្តហោះទាំងនេះនៅឆ្នាំ ២០២៤ ។ លោក Zhao Deli ស្ថាបនិកនិងជាប្រធានក្រុមហ៊ុន HT Aero បានធ្វើសេចក្តីប្រកាសព័ត៌មានមួយថា ម៉ូឌែលជំនាន់ក្រោយនឹងក្លាយជា“ យានដែលអាចធ្វើដំណើរទំាំងលើអាកាសក្នុងរយៈកម្ពស់ទាប និងអាចបើកបរលើផ្លូវ ។

គួរបញ្ជាក់ថា ក្រុមហ៊ុន HT Aero គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរថយន្តអេឡិចត្រូនិក Xpeng Inc។ ទាំងក្រុមហ៊ុន EV និងស្ថាបនិកក្រុមហ៊ុន Xpeng គឺលោក He Xiaopeng ស្ថិតក្នុងចំណោមវិនិយោគិនសំខាន់ៗនៅក្នុងក្រុមហ៊ុន HT Aero នេះ។

Source: www.engadget.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …