កម្មវីដេអូហ្គេម Free Fire បានប្រកាសពីការជ្រើសរើសយក កីឡាករបាល់ទាត់ដ៏ល្បីលំដាប់ពិភពលោកគឺ លោក Cristiano Ronaldo ធ្វើជាឯកអគ្គរដ្ឋទូតពិភពលោកថ្មីសម្រាប់ Brand របស់ខ្លួន។ ការធ្វើបែបនេះ ត្រូវបានក្រុមហ៊ុនលើកឡើងថា វាជាការជួយពង្រឹងនូវភាពជាដៃគូ ហើយក៏ជាការជួយផ្សព្វផ្សាយបន្ថែមពីកម្មវីដេអូនេះផងដែរ។

យ៉ាងណាមិញ មិនមានព័ត៌មានលម្អិតណាមួយត្រូវបានបង្ហើបឱ្យដឹងអំពីតួអង្គរបស់លោកនៅឡើយទេ។ ប៉ុន្តែក្រុមហ៊ុនផលិត Fire Free បាននិយាយថា ភាពជាដៃគូជាមួយលោក Cristiano Ronaldo ពិតជាមានអត្ថន័យខ្លំាងណាស់សម្រាប់ក្រុមហ៊ុន និងសម្រាប់អ្នកលេងនៅលើពិភពលោកផងដែរ។
បន្ថែមពីនេះ ការចូលរួមរបស់លោក Cristiano Ronaldo នៅក្នុងវីដេអូ Free Fire នឹងជួយណែនាំគាត់ទៅកាន់មនុស្សរាប់រយលាននាក់នៅជុំវិញសកលលោក ដែលនេះគឺពិតជាគួរឿងគួរឱ្យរំភើបយ៉ាងខ្លំាង។ ភាពជាដៃគូនេះនឹងផ្តល់ជូននូវមាតិកាកាន់តែច្រើនសម្រាប់សហគមន៍នៅជុំវិញពិភពលោក ដើម្បីភាពរីករាយរបស់អ្នកលេងទំាងមូល។
Source: www.somagnews.com