នាយកប្រតិបត្តិFossile, Greg McKelvey និង Steve Prokup បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CNET ថានាឡិការបំពាក់ដោយប្រព័ន្ធប្រតិបត្តិការWear OS ដែលមានស្រាប់របស់ក្រុមហ៊ុន នឹងមិនត្រូវបានដំឡើងនិងធ្វើបច្ចុប្បន្នភាព ទៅជាWear OSថ្មី ដែលជាការរួមគ្នាថ្មីពី Samsung និង Google ទេ។ ផ្ទុយទៅវិញក្រុមហ៊ុនFossil គ្រោងនឹងធ្វើអោយប្រសើរឡើងនូវការតំឡើងផ្នែកHardwareសម្រាប់នាឡិការជំនាន់ថ្មី ហើយនាឡិកានោះប្រហែលជាត្រូវបានគេDiscount។

យោងតាមសារព័ត៌មាន CNET បានអោយដឹងថានាឡិកាម៉ាក Fossil’s Gen 6 គួរតែមានលក្ខណៈស្រដៀងនឹងនាឡិកានាពេលខាងមុខនេះពី Google និង Samsung ដែលមានដំណើរការលឿនជាងមុន អាយុកាលថ្មយូរជាងមុន ឈីបថ្មី។ លោកMcKelveyបាននិយាយថា“ រាល់អត្ថប្រយោជន៍ទាំងអស់ដែលហ្គូហ្គោលនិយាយនិងបើកដំណើរការជាមួយប្រព័ន្ធបង្រួបបង្រួមគឺជាអ្វីដែលយើងកំពុងបង្កើតផងដែរ” ។

គួរលឹកថា កាលពីខែមុនក្រុមហ៊ុន Google និងក្រុមហ៊ុន Samsung បានប្រកាសនៅឯ Google I / O ថាពួកគេនឹងរួមបញ្ចូលទាំង Wear OS និង Tizen របស់ Samsung ទៅក្នុងវេទិកាថ្មីមួយដោយបង្កើតនូវប្រព័ន្ធប្រតិបត្តិការ SmartWatch មួយសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ។

Source: www.theverge.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports