ក្រុមហ៊ុន Microsoft នឹងនាំយកកម្មវិធីវីដេអូហ្គេម Forza Horizon 4 មកកាន់ Steam នៅថ្ងៃទី ៩ ខែមិនាខាងមុននេះ ដែលវាជាលើកទីមួយ ខណៈដែលForza អាចអោយអ្នកលេងទាញយកបាននៅលើSteam។ ម្យា៉ងទៀត វានឹងរួមបញ្ចូលការលេងហ្គេម (crossplay)ជាមួយអ្នកលេងផ្សេងទៀត នៅលើឧបករណ៍កម្សាន្ន Xbox consoles, កំណែ Windows 10(the regular Windows 10 version), និងការចាក់ផ្សាយ Forza Horizon 4 តាមរយៈ xCloud ។

កម្មវីធីPlayground Games កំពុងត្រូវបានកែលម្អផ្នែកខ្លះនៃForza Horizon ជាបណ្តើរៗ 4 ជាមួយនឹងការពង្រីកexpansions និងរបៀបប្រយុទ្ធតាមបែបសមរភូមិ ( battle royale-like mode)។ បទពិសោធន៍នៃការបើកបរហាឡូ (Halo driving experience) ដែលបានបង្ហាញខ្លួននៅក្នុងហ្គេមកាលពីប៉ុន្មានឆ្នាំមុន ហើយLego Speed Champions រួមមានឡានឥដ្ឋ (brick cars) និងទេសភាពថ្មី scenery និងចង្កូកឡានក៏នឹងត្រូវបានបន្ថែមក្នុងពេលឆាប់ៗនេះដែរ ដោយនឹងមានឡានថ្មីៗក្នុងតម្លៃ ១០ ដុល្លារ។
ការបង្កើតកម្មវិធីវីដេអូហ្គេមForza របស់ក្រុមហ៊ុន Microsoft កើតឡើងបន្ទាប់ពីក្រុមហ៊ុនបានផ្លាស់ប្តូរវគ្គសិក្សាអស់រយៈពេលជិត៣ ឆ្នាំមកហើយដោយសន្យាថានឹងចែកចាយប័ណ្ណ Xbox (Xbox titles )បន្ថែមទៀតតាមរយៈ Steam ។ រួមមានHalo: The Master Chief Collection ត្រូវបានមកដល់Steam នៅឆ្នាំ ២០១៩ បន្ទាប់ពី Sea of Thieves កាលពីឆ្នាំមុន។ បន្ថែមពីនេះ Microsoft Flight Simulator, ហើយនឹងកម្មវិធីហ្គេម៣ផ្សេងទៀត ត្រូវបានក្រុមហ៊ុនបន្ថែមនៅលើកម្មវិធី Steamផងដែរ ដោយហ្គេមទំាំងនោះសុទ្ធតែជាហ្គេមដែលលក់ដាច់បំផុត។
Source: www.theverge.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube