Fortnite អាចត្រលប់មក iPhone និង iPad នៅចុងឆ្នាំនេះប៉ុន្តែមិនដូចវិធីដែលអ្នកធ្លាប់ប្រើនោះទេ។ សារព័ត៌មាន BBC បានផ្សាយថា Fortnite នឹងអាចលេងបានតាមរយៈសេវាកម្មហ្គេមពពករបស់ Nvidia គឺ GeForce Now ។ សេវាកម្មនេះមិនទាន់ត្រូវបានប្រកាសសម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS នៅឡើយទេប៉ុន្តែBBCបានរាយការណ៍ថាគេរំពឹងថានឹងមានការប្រកាសមុនថ្ងៃឈប់សម្រាក។

GeForce Now
GeForce Nowនឹងដំណើរការនៅក្នុងកម្មវិធី Safari ដែលជាកម្មវិធីបើកគេហទំព័រដោយសារតែការរឹតត្បិតរបស់ក្រុមហ៊ុន Apple ទៅលើសេវាកម្មStreamហ្គេមដែលធ្វើឱ្យមានការគាំទ្រយ៉ាងខ្លាំងដល់ពួកគេតាមរយៈ App Store ។ សេវាកម្មនេះអនុញ្ញាតឱ្យអ្នកផ្សព្វផ្សាយlibraryហ្គេមផ្ទាល់ខ្លួនរបស់អ្នកទៅកុំព្យូទ័រយួរដៃទូរស័ព្ទចល័តនិងឧបករណ៍ផ្សេងទៀតដែលប្រហែលជាមិនអាចដំណើរការបានល្អ – ឬទាំងអស់។ គម្រោង “Founders” មានតម្លៃ ៥ ដុល្លារក្នុងមួយខែទោះបីជាអ្នកអាចលេងបានក្នុងរយៈពេលកំណត់ដោយឥតគិតថ្លៃក៏ដោយ។Fortnite អាចមើលទៅប្រសើរជាងមុនដោយសារក្រាហ្វិចមានភាពកាន់តែល្អប្រសើរជាងមុនខ្ពស់ព្រោះវាត្រូវបានចាក់ចេញពីកុំព្យូទ័រ។ ប៉ុន្តែមិនមានការធានាថាវានឹងដំណើរការល្អដូចកម្មវិធីទូរស័ព្ទ Fortnite ដែលមាននោះទេព្រោះវានឹងស្ថិតនៅក្នុងប្រពន្ធ័រុករកហើយអាចប្រឈមមុខនឹងបញ្ហានៃភាពយឺតយ៉ាវនិងបញ្ហាផ្សេងៗទៀត។

Source: www.theverge.com