Epic Games កំពុងបង្កើតនូវការប្រគុំតន្ត្រី Fortnite (Fortnite concert series) នៅក្នុងហ្គេមឡើងវិញ ជាមួយនឹងការសម្តែងជាក់ស្តែងដោយវិចិត្រករអេឡិចត្រូនិច Kaskade (electronic artist Kaskade) នៅថ្ងៃទី ២៦ ខែមីនានេះ។ ការប្រគុំតន្រ្តីនេះនឹងប្រព្រឹត្តទៅនៅFortnite’s Party Royale game mode ហើយវាក៏នឹងមានការប្រគុំតន្រ្តីជាមួយនឹងកម្មវិធីហ្គេម Rocket Leagueនៅរដូវកាលថ្មីផងដែរ។

ឥលូវនេះ Kaskade នឹងសម្តែងជាReset ទាំងមូលនៅក្នុង Fortnite ខណៈដែលការសម្តែងរបស់គាត់ នឹងត្រូវបានបន្តដោយការបង្ហាញឈុតខ្លីថ្មីនៃរដូវកាល Rocket League ។ ផលិតករនិងDJនឹងជាអ្នក បើកបររថយន្តរ៉កប៊ឺត(drive Rocket League cars)” ជុំវិញដំណាក់កាលលេងហ្គេមផ្សេងៗគ្នា។
ការប្រគំតន្ត្រី Kaskade នឹងដំណើរការនៅខាងក្នុងពិធីParty Royaleនៅថ្ងៃទី ២៦ ខែមីនា វេលាម៉ោង ៨ ល្ងាច ហើយបន្ទាប់មកនៅថ្ងៃទី ២៧ ខែមីនា នៅម៉ោង ៩ ព្រឹកនិងម៉ោង ២ រសៀល។ វាជាផ្នែកមួយនៃព្រឹត្តិការណ៍“Llama-rama” ខណៈដែលអ្នកលេងអាចរកបាននៅក្នុងហ្គេមនិងរង្វាន់ផ្សេងៗទៀត សម្រាប់ការលេងហ្គេមRocket League និងFortnite ដោយចាប់ផ្តើមពីថ្ងៃទី ២៥ ខែមីនានិងដំណើរការរហូតដល់ថ្ងៃទី ៩ ខែមេសា។
Source: www.somagnews.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube