តាមធម្មតា អ្នកលេងហេ្គមFortnite ទំាងអស់តែងតែចូលលេងព្រឹត្តិការណ៍បញ្ចប់រដូវកាលផ្តាច់ព្រ័ត្ធ ដែលមានការចូលរួមមានអ្នកលេងជាច្រើន។ ប៉ុន្តែជុំនេះវិញ អ្នកអភិវឌ្ឍន៍ Epic Games កំពុងតែផ្លាស់ប្តូរ។ ជំនួសឱ្យការលេងដែលមានលក្ខណៈច្រើនគ្នា, Epic Gamesបានចាប់ផ្តើមរដូវកាលថ្មីរបស់ខ្លួនជាមួយនឹងបេសកកម្មទោល ដែលជាភាសាអងគ្លេសថា solo mission ជារដូវកាលដែលធ្វើឱ្យអ្នកលេងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ភ្នាក់ងារJones(Agent Jones)។

នៅក្នុងប្លក់, Epicបានពិពណ៌នាអំពី story mode ដែលជាព្រឹត្តិការreality-altering “explosive” event ដែលបានបញ្ចូលនូវបេសកកម្មរបស់Jonesy នៅក្នុងZero Crisis Finale។ អ្នកនឹងអាចលេងក្នុងបេសកកម្មបាននេះ នៅពេលដែលជំពូកទី ២ រដូវកាលទី ៦ ចាប់ផ្តើមនៅថ្ងៃទី ១៦ ខែមីនា ឬទស្សនាតាមអ៊ិនធឺរណែតក្នុងទម្រង់ជាខ្សែភាពយន្តក្នុងកំឡុងពេលបញ្ចាំងជាសកលនៅថ្ងៃក្រោយ។
រដូវកាលមុនរបស់ Fortnite បានចាប់ផ្តើមនៅក្នុងខែធ្នូ បន្ទាប់ពីព្រឹត្តិការណ៍ចុងក្រោយដែលបំបែកឯតទគ្គកម្មដែលបានឃើញ Jonesy និងកំពូលវីរបុរសដ៏អស្ចារ្យរបស់ Marvel បានចាប់ដៃគ្នាប្រឆាំងនឹងមនុស្សកំណាចនៅលើភពផែនដី ដែលមានថាឈ្មោះ Galactus ។ រដូវកាលទី ៥ បានរៀបចំឡើងនូវខ្សែភាពយន្តនិងការលេងហ្គេមដោយមានបញ្ជីនៃតួអង្គ ដែលអាចលេងបានរាប់បញ្ចូលទាំង The Mandalorian និង Baby Yoda, the Terminator, Street Fighter’s Ryu និង Chun-Li និង Ripley និង Xenomorph Queen ពីខ្សែភាពយន្តរឿង Alien ។ ។ លើសពីនេះទៅទៀត Epic កំពុងតែសន្យាថានឹងបង្កើតនូវ មហោស្រពភាពយន្តមហិមា របស់ខ្លួន។
Source: www.engadget.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube