កម្មវិធីហ្គេម FAU-G ចុងក្រោយបង្អស់បានបង្ហាញខ្លួននៅលើ Google Play store ។ ប៉ុន្តែហ្គេមនេះមិនទាន់បើកដំណើរការនៅឡើយទេ បន្ទាប់ពីមានការពន្យាពេលច្រើនដងនិងផ្លាស់ប្តូរកាលបរិច្ឆេទបើកដំណើរការ ឥឡូវនេះវាត្រូវបានគេដាក់នៅលើ Google Play store សម្រាប់ការចុះឈ្មោះជាមុខសិន។ យ៉ាងណាមិញ វាមិនទាន់បានបង្ហាញខ្លួននៅលើ App Store របស់ Apple នៅឡើយទេ។

FAU-G ត្រូវបានបង្កើតឡើងដោយ nCore Games ដែលមានមូលដ្ឋាននៅ Bengaluru សហការជាមួយតារាភាពយន្តបូលីវូដ Akshay Kumar។ ហ្គេមនេះ FAU-G ត្រូវបានគេមើលឃើញថា វាអាចនឹងចូលមកជំនួសកន្លែង PUBG ដែលត្រូវបានហាមឃាត់រួមជាមួយកម្មវិធីចិនចំនួន ១១៧ ផ្សេងទៀតនៅក្នុងខែកញ្ញាកន្លងមកនេះ។
ខុសពីហ្គេម PUBG, FAU-G នេះជាហ្គេមដែលបង្ហាញពីគំនិតជាតិនិយម ដោយការចូលរួមជាកងកំលាំងតែមួយក្នុងពេលប្រយុទ្ធប្រឆំាងនឹងសត្រូវ។ យ៉ាងណាមិញ សម្រាប់អ្នកប្រើប្រាស់ដែលបានចុះឈ្មោះជាមុន នឹងទទួលបានការជូនដំណឹង ដែលអនុញ្ញាតអោយពួកគេអាចទាញយកកម្មវិធីហ្គេមនេះបានផងដែរ។
Source: www.gadgets.ndtv.com