‘Fallout 4’ និងហ្គេម Bethesda ផ្សេងទៀតនឹងទទួលបានការធ្វើបច្ចុប្បន្នភាព
ក្រុមហ៊ុន Microsoft បានដាក់បង្ហាញមុខងារ FPS Boost នៅលើ Xbox Series X និង S នៅខែកុម្ភៈ ដើម្បីបន្ថែមចូលទៅក្នុងចំណងជើង Xbox One ដែលត្រូវគ្នា។

Written by Heaur

03/16/2021

ក្រុមហ៊ុន Microsoft បានដាក់បង្ហាញមុខងារ FPS Boost នៅលើ Xbox Series X និង S នៅខែកុម្ភៈ ដើម្បីបន្ថែមចូលទៅក្នុងចំណងជើង Xbox One ដែលត្រូវគ្នា។ នៅពេលនោះមានតែចំណងជើងប្រាំ(Title)ប៉ុណ្ណោះ ដែលទទួលបានការធ្វើឱ្យប្រសើរ ដែលផ្តល់ឱ្យអ្នកលេងនូវវិធីលេងហ្គេមចាស់ក្នុងអត្រាស៊ុមខ្ពស់ជាងដោយគ្មានម៉ូឌែល។ ឥឡូវនេះ Kotaku និយាយថាហ្គេម Bethesda ចំនួន ៥ បន្ថែមទៀតកំពុងទទួលបានការគាំទ្រ FPS Boost៖  Fallout 4, Fallout 76, Prey, The Elder Scrolls V: Skyrim Special Edition and Dishonored: Definitive Edition។

ការបញ្ចូលថ្មីទៅក្នុងបញ្ជីហ្គេមជាមួយ FPS Boost ត្រូវបានបង្ហាញក្នុងវគ្គចុងក្រោយនៃ The Official Xbox Podcast ជាមួយ Xbox Live’s Larry “Major Nelson” Hryb ។ ហ្គេមទំាំង ៥ នេះអាចរកបាននៅលើ Microsoft Game Pass ដែលធ្វើឱ្យអ្នកលេងអាចលេងបានទាំងនៅលើ Xbox និង PC ។ ហ្គេមខ្លះដូចជា Fallout 4 ត្រូវបានបន្ថែមភ្លាមៗបន្ទាប់ពី Bethesda បានក្លាយជាផ្នែកមួយនៃសេវាកម្ម Xbox បន្ទាប់ពីការបញ្ចប់កិច្ចព្រមព្រៀងចំនួន ៧.៥ ពាន់លានដុល្លាររបស់ក្រុមហ៊ុន Microsoft ដើម្បីទិញក្រុមហ៊ុន ZeniMax Media និងអ្នកបង្កើតហ្គេមវីដេអូរបស់ខ្លួន។

ហ្គេមដែលគាំទ្រលក្ខណៈពិសេសធ្វើឱ្យស៊ុម(Frame) កើនឡើងទ្វេដងពី 30 ទៅ 60FPS ទោះបីជាមួយចំនួនអាចត្រូវបានលេងនៅ120FPS នៅលើកុងសូលថ្មីក៏ដោយ។ នៅពេលនេះវាមិនទាន់ច្បាស់នៅឡើយទេ នៅពេលហ្គេមកំពុងទទួលបាន FPS Boost ។ ដូចអ្វីដែល Kotaku កត់សម្គាល់នោះ មុខងារនេះអាចនឹងមកដល់ជាមួយនឹង Xbox Update X និង S update បន្ទាប់ដែលនឹងបន្ថែមការកំណត់ ដើម្បីបើក HDR និង FPS Boost សម្រាប់ហ្គេមនីមួយៗ។

Source: www.engadget.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …