រាប់ពីទូរស័ព្ទ iPhone 8 មកឥឡូវនេះប្រព័ន្ធប្រតិបត្តិការ iOS 14.2 បានគាំទ្រការខលវីដេអូ FaceTime បានកម្រិត 1080p
ការចេញផ្សាយជាសាធារណៈមួយថាស្មាតហ្វូនរាប់ពី iPhone 8 និងស៊េរីថ្មីបន្ទាប់នេះបានទទួលការគាំទ្រសម្រាប់ការហៅជាវីដេអូFacetime បានកម្រិត 1080p FaceTime HD

Written by Dorn Visal

12/02/2020

ថ្មីៗនេះក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនទៅជា iOS 14.2 ។ ហើយមានការចេញផ្សាយជាសាធារណៈមួយថាស្មាតហ្វូនរាប់ពី iPhone 8 និងស៊េរីថ្មីបន្ទាប់នេះបានទទួលការគាំទ្រសម្រាប់ការហៅជាវីដេអូFacetime បានកម្រិត 1080p FaceTime HD នៅលើWifi និងសម្រាប់ iPhone 12 លើ 5G និង Wifi ផងដែរ។

រកឃើញដោយ MacMagazine (តាមរយៈ Google Translate) Apple មិនបានបញ្ជាក់លម្អិតអំពីការតំឡើងកំរិតច្បាស់សំរាប់ការហៅទូរស័ព្ទ FaceTime ដែលមកដល់លើនៅលើ iPhone 8 នឹងiPhone ស៊េរីថ្មីដែលបានអាប់ដេតទៅជា iOS 14.2 នោះទេ។

តាមរយៈ MacMagazine បានកត់សម្គាល់ឃើញថា Apple បានធ្វើបច្ចុប្បន្នភាពលើទូរស័ព្ទ iPhone XR ភ្លាមៗបន្ទាប់ពីប្រព័ន្ធប្រតិបត្តិការ iOS 14.2 បានបង្ហាញនៅក្នុងខែវិច្ឆិកា។ ចំពោះត្រកូល iPhone 12 នៅពេលនិយាយអំពី FaceTime HD គឺការគាំទ្រសម្រាប់ការខលដោយប្រើប្រាស់Wifi និងប្រព័ន្ធ 5G ។ ហើយបច្ចុប្បន្ននេះ​មុខងារ Facetime នេះក៏គាំទ្រនៅលើ iPad ផងដែរ។

ប្រភព៖ 9to5google
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …