ចាប់ផ្តើមពីថ្ងៃនេះអ្នកប្រើប្រាស់ iOS មួយចំនួននឹងឃើញការជូនដំណឹងថ្មីនៅពេលពួកគេបើកដំណើរការកម្មវិធីហ្វេសប៊ុកនៅលើiPhone និងiPad របស់ពួកគេ។ សារ ជំរុញឱ្យបុគ្គលអនុញ្ញាតឱ្យក្រុមហ៊ុនតាមដានសកម្មភាពរបស់ពួកគេនៅលើគេហទំព័រនិងកម្មវិធីនានា។ យោងតាមសារព័ត៌មាន CNBC ហ្វេសប៊ុកកំពុងសាកល្បងការជូនដំណឹង(notification) មុនការផ្លាស់ប្តូរឯកជនភាពជាច្រើនដែល Apple នឹងអនុវត្តនៅចុងឆ្នាំនេះ។

គោលការណ៍ថ្មីទាំងនោះត្រូវបានគ្រោងនឹងចូលជាធរមាន ជាមួយនឹងការចេញផ្សាយប្រព័ន្ធប្រតិបត្តិការ iOS 14.។ ទោះបីជាយ៉ាងណា ក្រុមហ៊ុន Apple បានពន្យាពេលដល់ឆ្នាំ២០២១ ដើម្បីផ្តល់ពេលវេលាឱ្យអ្នកអភិវឌ្ឍន៍(Developers)នូវពេលវេលាបន្ថែមទៀតដើម្បីធ្វើឱ្យកម្មវិធីរបស់ពួកគេត្រូវបានកែលម្អ។ ការផ្លាស់ប្តូរមួយនឹងតម្រូវឱ្យអ្នកអភិវឌ្ឍន៍ស្នើសុំឱ្យអ្នកប្រើប្រាស់ iPhone និង iPad ដើម្បីទទួលបានការអនុញ្ញាត ក្នុងការទទួលបានលេខកូដIDFA ដែលទាក់ទងនឹងឧបករណ៍របស់ពួកគេ។ ដោយមានជំនួយពីFacebook’s Audience Network, វានឹងអនុញ្ញាតឱ្យក្រុមហ៊ុនភ្ជាប់ទិន្នន័យហ្វេសប៊ុករបស់អ្នកទៅកាន់ភាគីទីបី ដើម្បីបង្ហាញអ្នកអំពីការផ្សាយពាណិជ្ជកម្មគោលដៅ(targeted ad)។

គួរកត់សម្គាល់ថា សាររបស់ហ្វេសប៊ុកនឹងលេចចេញមុនការជូនដំណឹងរបស់ Apple ដោយអនុញ្ញាតឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម(social media company)កំណត់សម្លេងនៃការសន្ទនានេះ។ បន្ថែមពីនេះ ក្រុមហ៊ុនហ្វេសប៊ុកនិយាយថា ខ្លួននឹងនឹងផ្តល់ឱ្យអ្នកប្រើប្រាស់នូវ“ បទពិសោធន៍នៃការផ្សាយពាណិជ្ជកម្មប្រសើរជាងមុន” ដែលអ្នកប្រើប្រាស់នឹងឃើញការផ្សាយពាណិជ្ជកម្មផ្ទាល់ខ្លួនកាន់តែច្រើន ដើម្បីជួយអាជីវកម្មទៅដល់អតិថិជនរបស់ពួកគេផងដែរ។
www.somagnews.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube