Facebook បានប្រកាសថាប្រតិបត្តិការប្រើថាមពលកកើតឡើងវិញនៅទូទាំងពិភពលោក។ ក្រុមហ៊ុនបានសំរេចគោលដៅរបស់ខ្លួននៅឆ្នាំនេះ ហើយបានដឹកនាំកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅជំហានបន្ទាប់គឺកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីតដល់សូន្យត្រឹមឆ្នាំ ២០៣០។ ការនេះ គឺជាការបង្ហាញពីការចូលរួមការពារបរិស្ថាននិងការប្រែប្រួលអាកាសធាតុនៅភពផែនដីផងដេរ។

មិនត្រឹមតែក្រុមហ៊ុនFacebook ប៉ុណ្ណោះទេ  មានទាំងក្រុមហ៊ុនធំ ៗ ផ្សេងទៀតដូចជាGoogle, Microsoft, Apple និង Amazon បាននាំគ្នាប្តេជ្ញាកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។ ក្រុមហ៊ុនយក្សទាំងនោះបានកំណត់គោលដៅនិងចំណាយប្រាក់រាប់ពាន់លានដុល្លារលើការប្រើប្រាស់ថាមពលកកើតឡើងវិញ ដើម្បីលុបបំបាត់ឬយ៉ាងហោចណាស់កាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត។

វាហាក់ដូចជាមានសារៈសំខាន់ក្នុងការសង្កត់ធ្ងន់ថាបច្ចុប្បន្នវិធានការបែបនេះមិនត្រឹមតែត្រូវបានគេចាត់ទុកថាជា“ ផលល្អ” ប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជាតម្រូវការរបស់វិនិយោគិនផងដែរ។ ដូច្នេះនិន្នាការនេះគឺថាការវិនិយោគលើថាមពលកកើតឡើងវិញនិងជម្រើសអាជីវកម្មបៃតងកាន់តែត្រូវបានគេមើលឃើញមានសារៈសំខាន់កាន់តែខ្លាំងឡើងនៅក្នុងពិភពសាជីវកម្ម។

Facebook បានបញ្ចូលទឹកប្រាក់មិនតិចជាង ៨ ពាន់លានដុល្លារទៅក្នុងគម្រោង “បៃតង” រួមទាំងរោងចក្រខ្យល់និងសូឡាថ្មីចំនួន ៦៣ ។ បណ្តាញសង្គមនេះត្រូវការថាមពលច្រើនជាង ៦ GW ដោយថាមពលទំាងនោះត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុនដៃគូក្នុងវិស័យនេះ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺគោលដៅត្រូវបានសម្រេចក្នុងខែតែមួយដូចទិវាផែនដីដែលត្រូវបានប្រារព្ធនៅថ្ងៃទី ២២ ខែមេសា។ ដើម្បីបារព្ធព្រឹត្តិការណ៍នេះ ហ្វេសប៊ុកនឹងធ្វើការចុះបញ្ជីការចុះឈ្មោះអង្គការបរិស្ថាន ក៏ដូចជាអ្នកស្ម័គ្រចិត្តដែលចង់ចូលរួមនិងសហការជាមួយសកម្មភាពបរិស្ថាន។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube