Facebook កំពុងណែនាំមុខងារថ្មីៗមួយចំនួនទៅក្នុងកម្មវិធិផ្ញើរសារ(messaging apps)។ យើងនឹងឃើញមានការផ្តល់ដំណឹងណាមួយនៅក្នុងប្រអប់សាររបស់យើង នៅលើបណ្តាញសង្គម Instagram និយាយអោយខ្លីនោះគឺ យើងអាចដឹងថាអ្នកដែលបានផ្ញើសារមកយើង បានចូលមើល DM របស់យើង ពេលនោះយើងអាចដឹងថាអ្នកចូលមើលDM​នោះជាមិត្តភត្តិយើងឬក៏ជាCrush របស់យើង។

មុខងារប្រអប់ទទួលសារមានប្រយោជន៍មួយទៀតគឺមកដល់ Messenger ។ ហ្វេសប៊ុកកំពុងបន្ថែមនូវមុខងារប្រើប្រាស់កាយវិការ ដើម្បីលាក់សារចាស់ៗកាន់តែងាយស្រួល។ ទន្ទឹមនឹងនេះដែរក្រុមហ៊ុនបានធ្វើឱ្យវាមិនមានការលំបាកក្នុងការពិនិត្យមើលការសន្ទនាដដែលទាំងនោះ។ មិនចាំបាច់ស្វែងរកសារចាស់ៗទៀតទេ។ ផ្ទុយទៅវិញអ្នកនឹងរកឃើញសារទំាងនោះតាមរយៈម៉ឺនុយដែលអ្នកអាចចូលប្រើបានដោយចុចលើរូបថត profil​e របស់អ្នក។

ចាប់តាំងពីកម្មវិធីClubhouseចេញផ្សាយមក ហ្វេសប៊ុកបានបន្ថែមមុខងារទាក់ទងនឹងសំលេងទៅក្នុងកម្មវិធីរបស់ខ្លួនហើយវានៅតែបន្តកើតមានសព្វថ្ងៃនេះ។ នៅពេលក្រោយដែលអ្នកផ្ញើសារសំលេងទៅកាន់មិត្តភ័ក្ត្រតាមកម្មវិធី Messenger អ្នកនឹងមិនចាំបាច់ចុចប៊ូតុងទេ។ ផ្ទុយទៅវិញអ្វីដែលអ្នកត្រូវធ្វើគឺចុចលើរូបតំណាងMic។ ហ្វេសប៊ុកនិយាយថាលក្ខណៈពិសេសនេះក៏នឹងមកដល់ Instagram ឆាប់ៗនេះដែរ។

ក្នុងពេលបច្ចុប្បន្ននេះអ្នកប្រើប្រាស់ Instagram នៅលើប្រព័ន្ធ iOS និងឆាប់ៗនេះ Android អាចឆ្លើយតបនឹងរូបថតនិងវីដេអូដោយប្រើរូបភាពនិងclipsផ្ទាល់ខ្លួន។

Source: www.engadget.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports