Facebook Gaming ចាប់ផ្តើមកម្មវិធី Black Creator ដែលមានការបង់ប្រាក់ប្រចាំខែដល់អ្នកបង្កើតមាតិកាហ្គេមផងដែរ
ក្រុមហ៊ុន Facebook គ្រោងនឹងវិនិយោគជាមួយទឹកប្រាក់ ៥ លានដុល្លារក្នុងមួយឆ្នាំក្នុងរយៈពេល ២ ឆ្នាំខាងមុខដើម្បីគាំទ្រដល់សហគមន៍លេងហ្គេម Black gaming creator community

Written by Dorn Visal

12/09/2020

Game | News | Tips

ថ្ងៃនេះ Facebook Gaming បានប្រកាសអំពីគំនិតផ្តួចផ្តើមថ្មីមួយដែលផ្តោតសំខាន់លើកម្មវិធី Black streamers នៅលើកម្មវិធី Black Gaming Creator ។ ក្រុមហ៊ុនគ្រោងនឹងវិនិយោគជាមួយទឹកប្រាក់ ៥ លានដុល្លារក្នុងមួយឆ្នាំក្នុងរយៈពេល ២ ឆ្នាំខាងមុខដើម្បីគាំទ្រដល់សហគមន៍លេងហ្គេម Black gaming creator community ។

ប្រសិនបើអ្នកទាំងអស់គ្នាជាផ្នែកមួយនៃកម្មវិធីនេះ អ្នកនឹងមានអត្ថប្រយោជន៍មួយចំនួនផងដែរ។ អ្នកនឹងទទួលបានភាពជាដៃគូជាមួយ Facebook Gaming ការចូលមើលផលិតផលថ្មីៗដំបូងបានមុនគេ ការគាំទ្រដោយសហគមន៍អ្នកលេងហ្គេម ដែលរួមមានការអញ្ជើញចូលរួមនូវព្រឹត្តិការណ៍ឌីជីថលដោយផ្ទាល់ និងការណែនាំផ្សេងផងដែរ។ កម្មវិធីនេះក៏ភ្ជាប់មកជាមួយការបង់ប្រាក់ប្រចាំខែ ដែលខុសគ្នាពីកម្មវិធីផ្សេងទៀត។ ចំពោះCreator ដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យនៅទីនេះ

លោក Leo Olebe នាយកនៃ  games partnerships ទូទាំងពិភពលោករបស់ ហ្វេសប៊ុកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាគំនិតផ្តួចផ្តើមថ្មីនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តដែលនឹងចាយប្រាក់ប្រមាណ ២០០ លានដុល្លារដើម្បីគាំទ្រអាជីវកម្ម និងអង្គភាពដែលគ្រប់គ្រងដោយជនជាតិស្បែកខ្មៅដែលក្រុមហ៊ុនបានប្រកាសនៅរដូវក្តៅនេះ។ លោកបានមានប្រសាសន៍ថា“ ការលេងហ្គេមអាចជួយ ឲ្យ មនុស្សទាំងអស់ជួបជុំគ្នាក្នុងវិធីដ៏មានឥទ្ធិពលមួយលើចំណង់ចំណូលចិត្តរួមគ្នាសម្រាប់ហ្គេម ហើយយើងសង្ឃឹមថានឹងលើកទឹកចិត្តអោយមនុស្សជាច្រើនបង្ហាញគំនិតច្នៃប្រឌិតរបស់ពួកគេតាមរយៈការលេងហ្គេម” ។

ម៉្យាងវិញទៀតហ្វេសប៊ុកមិនបានកំណត់ថាចំនួនតើCreatorប៉ុន្មាននាក់អនុញ្ញាតឱ្យចូលក្នុងកម្មវិធីនោះទេ។ ទោះយ៉ាងណាក្រុមហ៊ុនបានបញ្ជាក់ថាប្រាក់ឈ្នួលប្រចាំខែនឹងខុសគ្នាអាស្រ័យលើគុណភាពនៃមាតិកានិងទំហំនៃទស្សនិកជនរបស់ពួកគេ។

ប្រភព៖ theverge
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …