សម្រាប់អ្នកកំពុងប្រើប្រាស់ iPone តើកម្មវិធី Facebook របស់អ្នកមានមុខងារ Dark Mode ដែរឬទេ?
Facebook កំពុងចាប់ផ្តើម Test មុខងារ Dark Mode នៅលើប្រព័ន្ធ iOS ហើយខាងក្រោមនេះជារបៀបបើកដំណើរការ

Written by Dorn Visal

11/03/2020

Dark Mode គឺជាមុខងារសំខាន់ និងទទួលបានការគាំទ្រខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ Tablet, Smart Phone, កុំព្យូទ័រ និងកម្មវិធីផ្សេងៗផងដែរ ព្រោះវាអាចជួយទប់ស្កាត់ មិនធ្វើឲ្យប៉ះពាល់ដល់សុខភាពភ្នែក, កាត់បន្ថយពន្លឺបានច្រើន ជួយសម្រួលដល់ការមើល នៅពេលយប់ និងមិនឆាប់ធ្វើឲ្យអស់ថ្មច្រើនជាដើម។ ផ្ទុយទៅវិញ ប្រសិនបើអ្នកមិនសូវចូលចិត្តមុខងារ Dark Mode នេះទេ នោះអ្នកទាំងអស់គ្នា ក៏អាចធ្វើការផ្លាស់ប្ដូរ ទៅកាន់ពណ៌ធម្មតាដូចដើមវិញក៏បានដែរ។ 

បច្ចុប្បន្ននេះកម្មវិធីបណ្តាញសង្គម Facebook  កំពុងពេញនិយមខ្លាំង និងមានចំនួនអ្នកប្រើប្រាស់រាប់លាននាក់នៅលើពិភពលោក ហើយថ្មីៗនេះ​ Facebook ក៏បានបន្ថែមមុខងារ Dark Mode ថ្មីអោយ Support នៅលើប្រព័ន្ធប្រតិបត្តិការ iOS ផងដែរ។

ខាងក្រោមនេះជារបៀបនៃការបើកមុខងារ “Dark Mode” 

  1. អ្នកត្រូវ Download កម្មវីធី Facebook ជំនាន់ចុងក្រោយជាមុនសិន
  2. ចូលទៅកាន់កម្មវិធីហ្វេសបុករបស់អ្នក
  3. ចុច  “Privacy Setting”
  4. ស្វែងរកពាក្យថា “Dark Mode”
  5. រួចគ្រាន់តែជ្រើសរើសពាក្យថា “On/Off” 

ប្រភព៖ macrumors

គួរបញ្ជាក់ផងដែរថាFacebookមិនទាន់ដាក់មុខងារ Dark Mode លើប្រព័ន្ធប្រតិបត្តិការ iOS ដល់អ្នកប្រើប្រាស់គ្រប់គ្នានៅឡើយទេ ព្រោះកំពុងតែធ្វើការសាកល្បងមុខងារនេះជាមួយនឹងអ្នកប្រើប្រាស់មួយចំនួនតែប៉ុណ្ណោះ ប្រសិនបើអ្នកមិនទាន់ទទួលបានទេមុខងារ Dark Mode នៅក្នុងកម្មវិធីFacebook របស់អ្នកទេអាចរង់ចាំមួរយៈទៀត។

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …