ក្រុមហ៊ុន Facebook បានបញ្ចេញនូវកម្មវិធីថ្មីមួយ ដែលមានឈ្មោះថា Collab
Facebook បានប្រឡូកចូលវិស័យតន្រ្តីចម្រៀង តាមរយៈការប្រការចេញនូវកម្មវិធីចម្រៀងខ្លីៗដែលមានឈ្មោះថា Collab ដោយវាអាចដំណើរនៅលើប្រព័ន្ធ iOS ជាមុខសិន

Written by Heaur

12/16/2020

ជាការភ្ញាក់ផ្អើលមួយដែលក្រុមហ៊ុនបណ្តាញសង្គម Facebook បានប្រឡូកចូលវិស័យតន្រ្តីចម្រៀង តាមរយៈការប្រការចេញនូវកម្មវិធីចម្រៀងខ្លីៗដែលមានឈ្មោះថា Collab ដោយវាអាចដំណើរនៅលើប្រព័ន្ធ iOS ជាមុខសិន នេះបើតាមរបាយការណ៍របស់ TechCrunch។

កម្មវិធីនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតវីដេអូតន្រ្តីខ្លីៗ ដោយគេអាចបញ្ចូលវីដេអូខ្លីៗបានចំនួន៣ អោយក្លាយវីដេអូតែ១។ ឧទាហរណ៍ យើងមានតន្រ្តីករចំនួនបីនាក់ ដោយពួកគេម្នាក់ៗធ្វើការច្រៀងនិងសម្តែងផ្នែកផ្សេងៗគ្នានៅក្នុងបទចម្រៀងមួយ បន្ទាប់មកយើងបញ្ចូលផ្នែកទំាង៣នោះ អោយក្លាយជាវីដេអូតែមួយ។ បន្ថែមពីនេះ ក្រោយពេលដែលយើងបង្កើតវីដេអូរួចហើយ យើងអាចធ្វើការបង្ហោះជាសាធារណៈទៅកាន់ Collab feed ជាកន្លែងដែលមនុស្សរាលគ្នាអាចចូលមើលនិងលេងជាមួយវាបាន ប្រសិនបើពួកគេចុចលើវា។

យ៉ាងណាមិញ យើងក៏អាចrecord វីដេអូខ្លួន រួចធ្វើការបញ្ចូលជាមួយវីដេអូខ្លីៗចំនួន២ផ្សេងទៀតដែលយើងរកឃើញនៅលើ Collab feed។  យើងក៏មិនចាំបាច់ធ្វើការ record វីដេអូខ្លួនក៏បាន យើងគ្រាន់តែបញ្ចូលវីដេអូរបស់អ្នកដទៃជាមួយគ្នា រួចបង្ហោះទៅកាន់ Collab feed ជាការស្រេច។ បន្ថែមពីនេះ កម្មវិធី Collab របស់ក្រុមហ៊ុនFacebookនេះ បានបញ្ចូលឧបករណ៍មួយចំនួននៅក្នុងកម្មវិធីរួចទៅហើយ ដើម្បីសម្រួលដល់អ្នកប្រើប្រាស់អោយមានភាពងាយស្រួលក្នុងការកាត់តឃ្លីបវីដេអូរបស់ខ្លួន។ ទោះបីជាយ៉ាងណាក្តី កម្មវិធីនេះក៏មិនទាន់ត្រូវបានបញ្ចូលដោយផ្ទាល់ជាមួយ Facebook នៅឡើយទេ  ប៉ុន្តែយើងយកឃ្លីបវីដេអូដែលយើងបានបង្កើតហើយ បង្ហោះចូល​ Facebook, Instagram, និង​TikTok បានផងដែរ។

យើងអាចទាញយកកម្មវិធី Collab នេះបានដោយគ្រាន់តែចុចលើ​  App Store

Source: www.theverge.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia             

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …