Facebook បានប្តេជ្ញាថានឹងជំរុញអោយមានកម្មវិធីតាមដាន មុនពេលដែលក្រុមហ៊ុន Apple បានដាក់លើប្រព័ន្ធប្រតិបត្តិការ iOS 14.5របស់ខ្លួុន។ យ៉ាងណាមិញ Facebookឥឡូវនេះកំពុងបង្ខំចិត្តទទួលយកកម្មវិធីតាមដានរបស់Apple ហើយបានប្រើវិធីដាក់សម្ពាធដល់អ្នកប្រើប្រាស់កំុអោយដំណើរការកម្មវិធីថ្មីនេះ។ អ្នកបច្ចេកទេស Ashkan Soltani និង The Verge បានរកឃើញថាFacebook និង Instagram កំពុងបង្ហាញការជូនដំណឹងដល់អ្នកប្រើប្រាស់ iOS ដែលផ្តោតលើគំនិតតាមដានកម្មវិធី។ Facebook និយាយថាជំរើសនេះមិនត្រឹមតែបង្ហាញការផ្សាយពាណិជ្ជកម្មផ្ទាល់ខ្លួនប៉ុណ្ណោះទេថែមទាំងគាំទ្រដល់អាជីវកម្មនិងជួយរក្សាកម្មវិធីដោយ“ ឥតគិតថ្លៃ” ។ ការបើកដំណើរការតាមដានកម្មវិធីApp Transparency Tracking, អ្នកប្រហែលជាត្រូវបង់ប្រាក់នៅថ្ងៃណាមួយ នេះបើតាមការលើកឡើងរបស់Facebook។

Facebookបាននិយាយថា ការលះបង់ភាពឯកជនបន្តិចបន្តួចធ្វើឱ្យកម្មវិធីអ្នកអាចប្រើប្រាស់ដោយឥតគិតថ្លៃ

វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ ដែលហ្វេសប៊ុកនឹងព្យាយាមបង្អាប់កម្មវិធីATT​។ ការផ្សាយពាណិជ្ជកម្មផ្ទាល់ខ្លួនដើរតួយ៉ាងសំខាន់នៅក្នុងអាជីវកម្មរបស់ហ្វេសប៊ុកហើយការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS 14.5 ដើម្បីបើកកម្មវិធីATT, វាអាចនឹងធ្វើអោយមានផលប៉ះពាល់ដល់ក្រុមហ៊ុនយក្សFacebook និងអាជីវកម្មអ៊ីធឺណិត។ សេចក្តីជូនដំណឹងរបស់Facebook ​អាចនឹងមានប្រយោជន៍សម្រាប់ក្រុមហ៊ុន ដោយយ៉ាងហោចណាស់អ្នកប្រើមួយចំនួនអាចនឹងមិនប្រើប្រាស់កម្មវិធីATT នេះ។ ក្នុងពេលជាមួយគ្នានេះពួកគេរំលឹកថាអាជីវកម្មរបស់ហ្វេសប៊ុកគឺការដើរប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់។

Source: www.engadget.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports