Facebook កំពុងកាត់ផ្តាច់ការផ្សាយពាណិជ្ជកម្មនៅក្នុងប្រទេសរុស្ស៊ី។ ក្រុមហ៊ុនបានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនកំពុងផ្អាកការផ្សាយពាណិជ្ជកម្មដែលកំណត់គោលដៅមនុស្សនៅក្នុងប្រទេស ហើយលែងអនុញ្ញាតឱ្យក្រុមហ៊ុនរុស្សុីផ្សាយពាណិជ្ជកម្មទំាងនៅក្នុងប្រទេសរុស្ស៊ីនិងគ្រប់ទីកន្លែងក្នុងពិភពលោក។ ចំណាត់ការនេះបានបង្ហាញពីការកើនឡើងដ៏ធំនៃសកម្មភាពរបស់ខ្លួនប្រឆាំងនឹងប្រទេសនេះ ហើយអាចជួយការពារព័ត៌មានមិនពិតរបស់រុស្ស៊ីដែលទាក់ទងនឹងការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែនពីការលេចចេញនៅក្នុង Facebook ads ។

ប្រទេសរុស្សី នៅព្រឹកថ្ងៃសុក្រនេះ បានចាប់ផ្តើមបិទ Facebook ដែលគ្រប់គ្រងដោយ Meta ទាំងស្រុងក្នុងប្រទេស ដោយរារាំងប្រជាជនរុស្ស៊ីជាច្រើនពីការបង្ហោះទៅកាន់ប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ។ ជាលទ្ធផលនៃការសម្រេចចិត្តរបស់រដ្ឋាភិបាលរុស្សីក្នុងការបិទការFacebook ប្រជាជនរុស្ស៊ីសាមញ្ញរាប់លាននាក់ដឹងថាខ្លួនគេត្រូវបានកាត់ចេញពីព័ត៌មានដែលអាចទុកចិត្តបាន ដកហូតមធ្យោបាយទំនាក់ទំនងប្រចាំថ្ងៃរបស់ពួកគេជាមួយគ្រួសារ និងមិត្តភក្ត ហើយវាក៏អាចរារាំងប្រជាជនរុស្ស៊ីគំអោយតវ៉ាសង្គ្រាមផងដែរ។
Source: www.theverge.com