Facebook បានដាក់ចេញនូវវេទិកាថ្មីមួយ (brand-new platform) ដែលមានឈ្មោះថាBARS ដែលអ្នកប្រើប្រាស់អាចថតឈុតខ្លីៗ ពីសកកម្មភាពច្រៀងRapតាមចង្វាក់ភ្លេងជាដើម។
ដូចគ្នានឹងTikTok ដែរ វីដេអូនីមួយៗនឹងត្រូវបានថតក្នុងរយៈពេល ៦០ វិនាទី នៅពេលដែលអ្នកប្រើប្រាស់បញ្ចប់ការថតវីដេអូរបស់ពួកគេនៅក្នុងកម្មវិធី ពួកគេអាចចែកចាយវាបាននៅតាមបណ្តាញផ្សព្វផ្សាយសង្គមផ្សេងៗគ្នា។ កាន់តែពិសេស អ្នកប្រើប្រាស់ទំាំងអស់អាចបញ្ចេញស្ទីល ឬច្រៀងRapតាមបំណងរបស់ពួកគេ។

យោងតាមប្រភពខ្លះបានអោយដឹងថា កម្មវិធីនេះគឺស្ថិតនៅក្នុងដំណាក់កាលសាកល្បងដំបូងនៅឡើយ។ ទោះបីជាយ៉ាងណាក្តី ជាមួយនឹងកម្មវិធីថ្មី គេឃើញថាវាមិនមានប៊ូតុងសម្រាប់បិទ(pause button) ហើយក៏មិនងាយស្រួលក្នុងកាFollow អ្នកដទៃដែរ។ដោយមើលនូវបញ្ហាបែប ក្រុមហ៊ុនក៏កំពុងតែស្វែងរកដោះស្រាយនៅពេលដែលហ្វេសប៊ុកសំរេចចិត្តបើកដំណើរការកម្មវិធីនេះជាផ្លូវការ។ លើសពីនេះទៅទៀតកម្មវិធីនេះនឹងភ្ជាប់មកជាមួយលក្ខណៈពិសេសថ្មី នោះគឺauto-tune ហើយ rhyme-dictionary featuresដោយភ្ជាប់មកជាមួយនឹងស្ទីលថ្មី (freestyle games) ខណៈ ដែលតម្រូវអោយអ្នកប្រើប្រាស់បង្កើតនូវពាក្យស្វ័យប្រវត្តិ(auto-generated words ) ភ្ជាប់ជាមួយនឹងស្ទីលរបស់ពួកគេ។
Source: www.engadget.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube