Facebook កំពុងដាក់ឱ្យដំណើរការកម្មវិធីប្រាក់រង្វាន់មួយផ្សេងទៀត ខណៈដែលខ្លួនព្យាយាមទាកទាញCreator អោយកាន់តែច្រើនចូលប្រើប្រាស់វេទិការបស់ខ្លួន។ លើសពីនេះ ក្រុមហ៊ុនកំពុងផ្តោតលើSubscription ដែលជួយអោយCreator ​ជៀសផុតពីកម្រៃជើងសារ 30 ភាគរយរបស់ Apple លើការទិញកម្មវិធីនៅក្នុងApp Store។

បើតាមក្រុមហ៊ុន​ Facebook​នឹងដាក់ឱ្យដំណើរការweb form សម្រាប់Subscriptions ​ដូច្នេះCreatorម្នាក់ៗអាចណែនាំអ្នកគាំទ្រ​របស់ខ្លួនឱ្យទៅSubscribe ដោយប្រើ Facebook Pay ជាជាងការទិញក្នុងកម្មវិធីរបស់ Apple។ លោក Mark Zuckerberg បានសរសេរនៅក្នុងសារបង្ហោះថា “នៅពេលដែលមនុស្សSubscribeដោយប្រើតំណភ្ជាប់នេះ Creatorនឹងរក្សាប្រាក់ទាំងអស់ដែលពួកគេរកបាន។

លើសពីនេះ ក្រុមហ៊ុនកំពុងណែនាំកម្មវិធីប្រាក់រង្វាន់ដែលនឹងបង់ប្រាក់ឱ្យអ្នកបង្កើតចន្លោះពី 5 ដុល្លារទៅ 20 ដុល្លារសម្រាប់អតិថិជនថ្មីម្នាក់ៗដែលចុះឈ្មោះចន្លោះពេលនេះដល់ចុងឆ្នាំ។ Facebook បាន​សរសេរ​នៅ​ក្នុង​​ប្លុក​ថា Creator​អាច​រក​ប្រាក់​បាន​រហូត​ដល់ ១០,០០០ ដុល្លារ។ កម្មវិធីប្រាក់រង្វាន់ថ្មីគឺ “អញ្ជើញតែនៅក្នុងទីផ្សារទាំង 27 (27ប្រទេស)​ ប៉ុណ្ណោះ។ Facebook បាននិយាយថា ខ្លួនចង់ពង្រីកកម្មវិធីដល់មនុស្សកាន់តែច្រើន “នៅក្នុងប៉ុន្មានខែខាងមុខនេះ”។

Source: www.engadget.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports