បន្ទាប់មានការរឿងអាស្រូវកើតឡើងជាបន្តបន្ទាប់ ក្រុមហ៊ុនFacebook ​បានសម្រេចចិត្តផ្លាស់ប្តូរឈ្មោះរបស់ខ្លួន ដើម្បីបង្ហាញថាខ្លួនមិនត្រឹមតែជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមតែប៉ុណ្ណោះទេ ក៏ប៉ុន្តែFacebook ​ចង់ពង្រឹងមូលដ្ឋានគ្រឹះជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយ។

ព័ត៌មានលំអិតនៃការផ្លាស់ប្តូរឈ្មោះត្រូវបានគេរំពឹងថានឹងលេចចេញនៅក្នុងសន្និសីទ Connect ដែលក្រុមហ៊ុនគ្រោងនឹងរៀបចំនៅថ្ងៃទី ២៨ ខែតុលាខាងមុននេះ។ បើការចេញផ្សាយ​មួយ មូលហេតុធំបំផុតមួយនៅពីក្រោយការផ្លាស់ប្តូរឈ្មោះនេះ គឺថាក្រុមហ៊ុនលែងចង់មានទំនាក់ទំនងតែជាមួយវេទិកាFacebook ដែលជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមទៀតហើយ ផ្ទុយទៅវិញក្រុមហ៊ុនចង់ពង្រឹងអត្តសញ្ញាណរបស់ខ្លួនឡើងវិញ ជាមួយនឹងកម្មវិធីOculus, Instagram និង Whatsapp ធ្វើយ៉ាងណាកុំអោយកម្មវិធីទំាំងនោះមានឈ្មោះមិនល្អដូចហ្វេសប៊ុក ហើយបន្តការអិភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីក្រោមឈ្មោះក្រុមហ៊ុនដែលមិនពាក់ព័ន្ធFacebook​។

ដោយឡែក ឈ្មោះថ្មីដែលក្រុមហ៊ុននឹងអនុម័តត្រូវបានរក្សាជាការសម្ងាត់។ ពិតណាស់ ឈ្មោះថ្មីនេះនឹងត្រូវប្រកាសដោយស្ថាបនិកក្រុមហ៊ុនលោកម៉ាកហ្សាកឃឺប៊ឺក។ ក្រុមហ៊ុនដែលយើងធ្លាប់ស្គាល់ថាជាហ្វេសប៊ុកតាំងពីឆ្នាំ ២០០៤ អាចនឹងត្រូវបានផ្លាស់ប្តូរឈ្មោះចេញ ហើយយើងនឹងទន្ទឹមរង់ចាំនៅថ្ងៃ២៨ ខែតុលា ឆ្នាំ២០២១នេះ។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports