ការ​​ជាប់គំាងអស់រយៈពេលជាង៦ម៉ោង បានធ្វើអោយក្រុមហ៊ុនយក្សFacebook បាត់បង់ចំណូលផ្សាយពាណិជ្ជកម្មដែលមានចំនួន ៥៤ ៥៣៣ ដុល្លារក្នុងមួយម៉ោង។ តម្លៃភាគហ៊ុនរបស់Facebookត្រូវបានកាត់បន្ថយចំនួន ៤,៨ ភាគរយនៅផ្សារភាគហ៊ុន Wall Street ដែលអាចធ្វើឱ្យប្រធាន Facebook លោក Mark Zuckerberg ខាតលុយអស់ ចំនួន ៦ ពាន់លានដុល្លារ។ មិនតែប៉ុណ្ណោះ វាបានធ្វើអោយប៉ះផល់ការរកស៊ី និងការទំនាក់ទំនងអ្នកប្រើប្រាស់រាប់លាននាក់នៅទូទំាំងពិភពលោក។ នេះសបញ្ចាក់អោយឃើញថា ក្រុមហ៊ុនFacebook​គឹជាក្រុមហ៊ុនដែលមានឥទិ្ធពលបំផុតទៅលើសកម្មកភាពអ្នកប្រើប្រាស់ជាទូទៅ។ 

យោងតាមការចេញផ្សាយរបស់គេហទំព័រThe Star នៅឆ្នំា២០១៩បានអោយដឹង ចំនួនអ្នកប្រើប្រាស់សរុបទំាំងនៅលើFacebook, Instagram, WhatsApp, និង Messenger បូកបញ្ចូលគ្នាស្មើនឹងចំនួន ៦,២ ពាន់លាននាក់ ពោលគឺស្មើ ៨១ ភាគរយនៃប្រជាជនសរុបទូទំាំងពិភពលោក នេះគឺជាចំនួនដ៏ច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មានចំពោះក្រុមហ៊ុនឯកជន។

បន្ថែមពីនេះ Facebook ​ក៏មិនជាក្រុមហ៊ុនដែលមានភាពលេចធ្លោតាមរយៈការបង្កើតថ្មីអ្វីឡើយ។ តែក្រុមហ៊ុននេះបានចំណាយសរុប ២៣,៤ ពាន់លានដុល្លារដើម្បីទិញក្រុមហ៊ុនណាដែលខ្លួនគិតថាមានភាពភាពច្នៃប្រឌិតថ្មី និងអាចក្លាយជាគូរប្រជែញរបស់ខ្លួននៅថ្ងៃខាងមុន ឧទាហរណ៍ដូចជាInstagram ឬWhatsAppជាដើម។ ការធ្វើដូចនេះ វានឹងជួយអោយFacebookរក្សាបាននូវតំណែងកំពូលរបស់ខ្លួន និងជាពិសេសអាចពង្រឹកនូវជីវកម្មរបស់ខ្លួន។

ទន្ទឹមនឹងនេះ ទោះបីជាអ្នកប្រើFacebook សម្រាប់ទំនាក់ទំនងជាមួយគ្រួសារនិងមិត្តភក្តិដោយឥតគិតថ្លៃក៏ពិតមែន តែក្រុមហ៊ុនបានប្រមូលយកទិន្នន័យអ្នកប្រើប្រាស់យ៉ាងច្រើនដែលខ្លួនមាន ដើម្បីធ្វើជានុយទាក់ទាញអ្នកផ្សាយពាណិជ្ជកម្មក្នុងតំលៃថោក និងជាពិសេសក្រុមហ៊ុនតែងតែធ្វើការវិភាគទៅចំណូលចិត្តអ្នកប្រើប្រាស់ម្នាក់សម្រាប់គោលផ្សាយពាណិជ្ជកម្មរបស់ខ្លួន។​ យ៉ាងណាមិញ ក្រុមហ៊ុនFacebookរងការ​រិះគន់និងការចោទប្រកាន់ជាច្រើនផងដែរ។

កាន់តែពិសេស ក្រុមហ៊ុនFacebook  ហ៊ានទំាង​បិទខ្ទប់​មិនឲ្យ​អ្នក​ប្រើប្រាស់​អូស្ត្រាលី​ អាច​ចូលអាន​និង​ចែក​រំលែក​ព័ត៌មាន​បាន​ទៀត​ឡើយនៅលើ​វេទិនា​សង្គម​របស់​ខ្លួន​ ដើម្បីជាការប្រឆាំង​ទៅនឹង​ផែនការ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ដែល​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ខ្លួន​ បង់​លុយ​ឲ្យ​បណ្តាញ​សារព័ត៌មាននៅក្នុងស្រុក។​ ទង្វើ​របស់Facebook​បែបនេះ​គឺចង់​បង្ហាញអោយគេឃើញពី​អំណាច និងឥទ្ធិពលទីផ្សារ​ដ៏ធំធេង​របស់ខ្លួននៅទូទំាំងពិភពលោក។​ កន្លងមកនេះ អតីតបុគ្គលិកលោកស្រី​ហ្វ្រាន់សេស​បាន​ទម្លាយ​ឯកសារ​ផ្ទៃក្នុង​ជា​ច្រើន​របស់ Facebook ដោយបានចោតថាFacebook ជា​អ្នក​ដែល​បាន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​វាយប្រហារ​លើ​វិមាន​កាពីតូល​នៅ​អាមេរិក​។​  តាម​លោកស្រី​ហ្វ្រាន់សេស Facebook គិតតែធ្វើ​ម៉េច​ឲ្យ​តែ​ក្រុមហ៊ុន​ចំណេញ​លុយ​បាន​ច្រើន។

ឯកសារយោង៖ 

  • nytimes.com
  • thestar.com
  • mindmatters.ai

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports