ហ្វេសប៊ុកបានប្រកាសជាសាធារណៈថាខ្លួននឹងធ្វើបច្ចុប្បន្នភាពស្តង់ដារសហគមន៍របស់ខ្លួន(community standards)តាមអនុសាសន៍របស់ក្រុមប្រឹក្សាត្រួតពិនិត្យ។។ ក្រុមហ៊ុននឹងបញ្ជាក់ពីរបៀបដែលគ្រប់គ្រងការបង្ហោះរូបភាពបែបកំប្លែងបែបតិះដៀលមើលងាយទៅលើអ្នកដទៃ។
នៅក្នុងការផ្សាយប្លក់ចែករំលែក ហ្វេសប៊ុកបាននិយាយថាខ្លួននឹងធ្វើបច្ចុប្បន្នភាពស្តង់ដារសហគមន៍របស់ខ្លួនអោយកាន់តែច្បាស់អំពីរបៀបដែលវាគ្រប់គ្រងមាតិការណប(satirical content)។

ក្រុមប្រឹក្សាត្រួតពិនិត្យបាននិយាយនៅក្នុងអនុសាសន៍របស់ខ្លួនថា ហ្វេសប៊ុកនឹងធ្វើឱ្យមានការលើកលែងខ្លះចំពោះការបង្ហោះរូបភាពបែបតិះដៀល តែមិនបានបញ្ជាក់ពីរបៀបឬអ្វីដែលមាននៅក្នុងគោលការណ៍ណែនាំរបស់ខ្លួន។ ដូចគ្នានេះផងដែរនៅក្នុងអត្ថបទដែលបានចែករំលែក វាត្រូវបានគេនិយាយថាជាការបន្ថែម ដើម្បីធ្វើឱ្យគោលការណ៍ណែនាំរបស់ខ្លួនស្តីពីរូបភាពបែបតិះដោលកាន់តែច្បាស់ ហើយរាល់មាតិដែលមានពាក្យមិនសមរម្យនឹងត្រូវចាត់វិធានការដោយក្រុមហ៊ុន។
Source: www.engadget.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports