Facebookបានបង្ហើបអោយដឹងពីនាឡិកាវៃឆ្លាតដំបូងរបស់ខ្លួន ដែលក្រុមហ៊ុនមិនបានបញ្ជាក់ជាសាធារណៈទេ តែគ្រោងនឹងបង្ហាញខ្លួននៅរដូវក្តៅក្រោយ។ The Verge បានដឹងថាឧបករណ៍នេះនឹងមានបំពាក់អេក្រង់ជាមួយកាមេរ៉ាពីរដែលអាចផ្តាច់ចេញពីកដៃសម្រាប់ថតរូប និងវីដេអូដែលអាចចែករំលែកបាននៅលើឈុតកម្មវិធីរបស់ហ្វេសប៊ុករួមទាំង Instagram ផងដែរ។

កាមេរ៉ានៅផ្នែកខាងមុខនៃDisplay អាចប្រើសម្រាប់ការហៅជាវីដេអូ ខណៈពេលដែលកាមេរ៉ាថតមានទំហំ1080p នៅខាងក្រោយ អាចប្រើសម្រាប់ចាប់យករូបភាពនៅលើកដៃ។ យោងតាមប្រភពព័ត៌មានពីមនុស្សពីរនាក់ដែលបានស្គាល់គម្រោងនេះបានអោយដឹងថា ក្រុមហ៊ុន Facebook កំពុងតែជ្រើសរើសក្រុមហ៊ុនផ្សេងទៀតដើម្បីបង្កើតគ្រឿងបន្លាស់សម្រាប់ភ្ជាប់បណ្តាញកាមេរ៉ាទៅនឹងកាបូបស្ពាយ។

វាគឺជាផ្នែកមួយនៃនាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុកគឺលោក Mark Zuckerberg ដែលលោកគ្រោងនឹងបង្កើតឧបករណ៍សម្រាប់អ្នកប្រើប្រាស់អោយកាន់តែច្រើន ដើម្បីធធ្វើយ៉ាងណា អោយអ្នកប្រើប្រាស់មានជម្រើសកាន់តែច្រើន ជៀសពីការប្រើប្រាស់ Apple និង Google ដែលជាអ្នកបង្កើតកម្មវិធីទូរស័ព្ទចល័តធំៗ ដោយក្រុមហ៊ុនទំាងពីរនេះគឺជាអ្នកដែលត្រួតត្រាកម្មវិធីមួយចំនួនរបស់Facebook នៅក្នុងទូរស័ព្ទដៃ។

Source: www.theverge.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports