កម្មវិធី Evernote ថ្មីនឹងទៅដល់អ្នកប្រើប្រាស់ Android នាពេលនាមុខនេះ
កម្មវីធី Evernote បានចាប់ផ្តើមធ្វើការណែនាំពីការរចនាថ្មីរបស់ខ្លួនដល់អ្នកប្រើប្រាស់ Android។

Written by Heaur

12/03/2020

កម្មវីធី Evernote បានចាប់ផ្តើមធ្វើការណែនាំពីការរចនាថ្មីរបស់ខ្លួនដល់អ្នកប្រើប្រាស់ Android។​ Evernote បានធ្វើការកែតម្រូវមុខងារ note editor របស់ខ្លួនជាមួយនឹងកំណែថ្មី។ ខណៈដែលមុខងារ formatting toolbar ក៏ត្រូវបានកែប្រែ អមជាមួយនឹងការផ្លាស់ប្តូរនៅផ្ទាំងអេក្រង់ផងដែរ។ 

Navigating ក្នុងកម្មវិធីនេះក៏មានភាពងាយស្រួលជាងមុន ដោយសារតែគេបានដាក់ menu នៅខាងឆ្វេងអេក្រង់តែម្តង។ មុខងារ research វិញអាចធ្វើការណែនំាដល់អ្នកប្រើប្រាស់បានផងដែរ។ បន្ថែមពីនេះ ក្នុងចំណោមការរចនាថ្មីទំាងនោះ គេឃើញមាននូវមុខងារមួយនោះគឺ viewing-only mode ដែលមុខងារនេះនឹងបញ្ចៀសពីការលុបអក្សរឬបន្ថែមអក្សរ នៅពេលដែលយើងបានប៉ះអេក្រងដោយចៃដន្យ។

Introducing the New Evernote for Android, Source: Evernote

ទោះយ៉ាងណាក៏ដោយ មុខងារពិសេសមួយចំនួនរបស់ Evernote មិនទាន់អាចប្រើប្រាស់នៅលើប្រព័ន្ធប្រតិបតិ្តការ Android នៅឡើយទេ រួមមានមុខងារ Evernote toolkit, multiple select options, និង note sharing via email​ ព្រមទំាងកម្មវិធី password management apps និងការផ្ញើរលេខកូដសម្ងាត់សម្រាប់អាជីវកម្ម (sending business cards )សុទ្ធតែមិនអាចដំណើរការបាននៅឡើយ ដោយក្រុមហ៊ុនកំពុងតែធ្វើការកែតម្រូវ និងធ្វើបច្ចុប្បន្នភាពលើកម្មវិធីរបស់ខ្លួន។

 យ៉ាងណាមិញ គេប្រហែលជាត្រូវការពេលវេលាពីរទៅបីសប្តាហ៍សម្រាប់កម្មវិធីថ្មីរបស់ Evernote Android ដើម្បីអាចទៅដល់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ទាំងអស់។ ដូចនេះ សម្រាប់អ្នកប្រើប្រាស់ Android 10ឡើងទៅ អាចនឹងមានអាទិភាពក្នុងការប្រើប្រាស់កម្មវិធី Evernote នាពេលខាងមុខនេះ។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …