ក្រុមហ៊ុនអភិវឌ្ឍន៍ Fortnite Epic Games បានយល់ព្រមទិញក្រុមហ៊ុន Tonic Games Group ជាក្រុមហ៊ុនរបស់អង់គ្លេស ដែលបានផលិតកម្មវិធីវីដេអូហ្គេមមួយ ឈ្មោះថា Fall Guys ។
វីដេអូហ្គេមFall Guys បានក្លាយជាហ្គេមដែលពេញនិយមមួយ នៅពេលដែលវាចាប់ផ្តើមចេញផ្សាយនៅរដូវក្តៅឆ្នាំមុន ដោយបានទាក់ទាញអ្នកលេងរាប់លាននាក់ក្នុងរយៈពេលមួយខែនៃបង្ហាញខ្លួនជាផ្លូវការរបស់ខ្លួន។ នៅក្នុងហ្គេមនេះ កំណត់អោយមានមនុស្សលេងរហូតដល់ទៅ៦០ នាក់ ខណៈដែលពួកគេម្នាក់ៗត្រូវដើរតួជាគ្រាប់សណ្តែកចាហួយ(jelly beans) ដើម្បីប្រកួតប្រណាំងគ្នាទៅដល់គោលដៅមុន ក៏ប៉ុន្តែពួកគេទំាងនោះត្រូវការឆ្លងកាត់វគ្គនិងឧបសគ្គជាច្រើន ដើម្បីអាចយកឈ្នះបាន។ សម្រាប់អ្នកដែលទទួលបានជ័យជំនះ នឹងទទួលបានមកុដ ដែលជារូបិយប័ណ្ណហ្គេម ដោយគេអាច ទិញរបស់របរគ្រឿងសំអាងសម្រាប់Hero។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយលោក Tim Sweeney ស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ Epic បាននិយាយថា“ វាមិនមែនជារឿងអាថ៌កំបាំងទេ ដែល Epic បានវិនិយោគក្នុងការបង្កើតនូវបច្ចេកវិទ្យា3Dក្នុងលំហ(metaverse)និងTonic Games” ។ “ ក្រុមហ៊ុនEpic បានធ្វើការបង្កើតអនាគតតាមលក្ខណៈនិម្មិត(virtual future) ដោយយើងត្រូវការអ្នកដែលមានទេពកោសល្យ ភាពច្នៃប្រឌិតដ៏អស្ចារ្យ ដើម្បីអាចបង្តើតនូវ contentនិងបទពិសោធន៍ដ៏សម្បួរបែបជូនអ្នកលេង។
Fortnite និង Fall Guys មានលក្ខណៈប្រហាក់ប្រហែលគ្នា ដោយក្នុងនោះ លក្ខណៈនៃការប្រយុទ្ធ បានទាក់ទាញអ្នកលេងកាន់តែច្រើនឡើងៗ ដែលធ្វើឱ្យហ្គេមនេះមានប្រជាប្រិយភាពកាន់ខ្លំាង ដែលជាការចាប់ផ្តើមនៃភាពជោគជ័យដ៏ធំធេងរបស់ Fortnite ។
Source: www.cnbc.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube