ស្រឡាញ់ ឬស្អប់ អ្នកមិនអាចបដិសេធទេថា Epic នាំយករបស់ល្អមកកាន់ទីផ្សារហ្គេមកុំព្យូទ័រជាច្រើន។ “Epic MEGA Sale” របស់ក្រុមហ៊ុន Epic ចាប់ផ្តើមថ្ងៃនេះ ដោយបញ្ចុះតម្លៃជាង 1600 ហ្គេម។ ប៉ុន្តែនោះមិនមែនជាព័ត៌មានធំនោះទេ៖ ហាង Epic Games Store នៅតែផ្តល់ហ្គេមថ្មីៗរៀងរាល់ថ្ងៃព្រហស្បតិ៍ដោយឥតគិតថ្លៃ ហើយសប្តាហ៍នេះគឺគេនឹងផ្ដល់ហ្គេម Borderlands 3 ដែលកំពុងចាប់មានការចាប់អារម្មណ៍ជាច្រើននោះ។

វគ្គបន្តនៃ Borderlands 2 ដែលបានចេញនៅចុងឆ្នាំ 2019 បានផ្តល់នូវការលាយបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃការបាញ់ប្រហារ ការលួចប្លន់ និងការលេងហ្គេមរួមគ្នាលើផែនទីដ៏ធំ និងបេសកកម្មផ្សេងៗគ្នា។ ការលេងរបស់ហ្គេមនេះមិនមែនសម្រាប់មនុស្សគ្រប់គ្នានោះទេ ប៉ុន្តែប្រសិនបើអ្នកចង់បានភាពសម្បូរបែបនៃកាំភ្លើង និងអាវុធផ្សេងទៀត ហ្គេមនេះពិតជាស័ក្តិសមសម្រាប់អ្នក។ អ្នកអាចបញ្ចូលវាទៅក្នុងគណនីរបស់អ្នកដោយឥតគិតថ្លៃចន្លោះពីឥឡូវនេះដល់ថ្ងៃទី 26 ខែឧសភា។

លើសពីនេះ freebie រាល់ម្ចាស់គណនី Epic អាចទទួលបានប័ណ្ណបញ្ចុះតម្លៃ 25 ភាគរយទៀតសម្រាប់ការទិញម្ដង។ សម្រាប់ការបញ្ចុះតម្លៃនេះអ្នកអាចធ្វើការទិញហ្គេមតែមួយ ឬច្រើន ឲ្យតែតម្លៃសរុបរបស់ពួកវាទាំងអស់លើសពី 15 ដុល្លារ។
ហ្គេមបញ្ចុះតម្លៃគួរឱ្យកត់សម្គាល់ផ្សេងទៀតនៅក្នុងការលក់រួមមាន Dying Light 2, Sifu, Ghostwire: Tokyo, Risk of Rain 2, Hot Wheels Unleashed, Deathloop, Chorus, Back 4 Blood, និង Hitman 3 ជាដើម។
ប្រភព៖ PCWorld